ភ្នំពេញ
៖ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម ម៉ាកតេជោ សែន ចំនួន១០គ្រឿង និង
ក្បាលបូមទឹកម៉ាក តេជោសែន ចំនួន ៥០០គ្រឿង ត្រូវបានលោក លឹម គានហោ
រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម
ប្រគល់ដល់មន្ទីរធនធានទឹកនិងឧតុនិយមរាជ ធានី -ខេត្ដ
ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ
កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅទីស្ដីការ
ក្រសួងធនធានទឹកនិងឧតុនិយម ។
លោក
រដ្ឋមន្រ្តីលឹម គាន ហោ បានមានប្រសាសន៍ថា
ការផលិតម៉ាស៊ីនបូមទឹកខ្នាតមធ្យម និង ក្បាលបូមទឹក
គឺជាគំនិតផ្ដួចផ្ដើមនិងដឹកនាំការផលិតដោយរូបលោកផ្ទាល់ ក្នុងគោលបំណង
សំខាន់លើកកម្ពស់ការច្នៃប្រឌិត របស់អ្នកបច្ចេកទេសខ្មែរយើង ។
មានន័យថា កន្លងមកវិស្វករ អ្នកបច្ចេកទេស
ដែលជាមន្ដ្រីរបស់ក្រសួងបានទទួលការ បណ្ដុះបណ្ដាលលើផ្នែកនេះ
ប៉ុន្ដែចំណេះ ដឹងទាំងនោះពុំទាន់បានយកមកប្រើប្រាស់
ឱ្យអស់លទ្ធភាពនៅឡើយ ដូចនេះការផលិតម៉ាស៊ីនបូមទឹកនាពេលនេះ
គឺជាការទាមទារឱ្យអ្នកបច្ចេកទេសនិងវិស្វករ
ទាំងនោះបញ្ចេញនូវចំណេះដឹងរបស់ខ្លួនផង
និងទទួលបាននូវការស្រាវជ្រាវបន្ថែម ព្រមទាំងបទពិសោធន៍ថ្មីៗផង ។
លោក
រដ្ឋមន្ដ្រីបានបន្តថា គោលបំណងសំខាន់ទី២ជួយលើកកម្ពស់កម្រិតជីវភាព
ប្រជាកសិករ ដោយតម្រូវការចំពោះមុខ នាពេលបច្ចុប្បន្ន
គឺតម្រូវឱ្យយើងផលិត ម៉ាស៊ីន និងក្បាលបូមប្រភេទនេះ
ប៉ុន្ដែនាពេលអនាគត ពេលដែលប្រទេសយើង មានប្រព័ន្ធថាមពលគ្រប់គ្រាន់
និងគ្រប់ ទីកន្លែង
ពេលនោះក្រសួងនឹងឈានទៅបង្កើតរោងចក្រម៉ាស៊ីនបូមទឹក និងក្បាល
បូមទឹកដែលប្រើប្រាស់ដោយចរន្ដអគ្គិសនី វិញម្ដង ។
នា
ឱកាសរៀបចំពិធីប្រគល់ម៉ាស៊ីន បូមទឹកខ្នាតមធ្យមម៉ាកតេជោសែន និង
ក្បាលបូមម៉ាកតេជោសែនដល់មន្ទីរ ធនធានទឹកនិងឧតុនិយមរាជធានី-ខេត្ដ
លោករដ្ឋមន្ដ្រីបានផ្ដាំផ្ញើដល់ប្រធានមន្ទីរ
ទាំងអស់ដែលមកទទួលយកម៉ាស៊ីនបូមទឹកនិងក្បាលបូមនាពេលនេះ
ត្រូវគ្រប់គ្រងនិងចាត់ចែងប្រើប្រាស់ដោយមន្ទីរផ្ទាល់។
ចំពោះក្បាលបូមត្រូវយកទៅចែកជូនប្រជាកសិករដោយឥតគិតថ្លៃ
សម្រាប់ការប្រើប្រាស់សាកល្បង
ហើយត្រូវធ្វើការតាមដានឱ្យបានជាប់ជាប្រចាំ
ដើម្បីរកឱ្យឃើញជាក់ស្ដែងពីប្រសិទ្ធភាព និងចំណុចដែលត្រូវកែលំអ
ដើម្បីឱ្យការផលិតម៉ាស៊ីនបូមទឹក
ក៏ដូចជាក្បាលបូមនេះនៅពេលក្រោយកាន់តែ មានលក្ខណៈល្អប្រសើរឡើង ។
លោករដ្ឋមន្ដ្រីក៏បានបញ្ជាក់ផងដែរ អំពីលក្ខណៈសម្បត្ដិពិសេសរបស់ម៉ាស៊ីន បូមទឹកនិងក្បាលបូមចំនួន៥ចំណុច ៖ ទី១-មានលក្ខណៈសាមញ្ញ ងាយស្រួល ដឹកជញ្ជូន និងដំឡើង, ទី២-មានប្រសិទ្ធភាពខ្ពស់(បូមបាចទឹកច្រើននិងស៊ីប្រេង តិច), ៣-ងាយស្រួលជួសជុល មានគ្រឿង បន្លាស់គ្រប់គ្រាន់, ៤-មានតម្លៃថោក ដែលប្រជាកសិករកម្ពុជាអាចទទួលយកបាន និង៥-ចំពោះក្បាលបូម គឺអាចយក ទៅតភ្ជាប់នឹងម៉ាស៊ីនផ្សេងៗ ពិសេសគោយន្ដ ។
លោក
រដ្ឋមន្ដ្រីបានរំលឹកផងដែរថា
បើទោះបីជាម៉ាស៊ីនបូមទឹកនិងក្បាលបូម
ទាំងនេះមិនមែនជាការផលិតនៅក្នុងប្រទេសកម្ពុជាសុទ្ធសាធ
ប៉ុន្ដែនិយាយដោយឡែក លក្ខណៈបច្ចេកទេសនៃការផលិត
គឺជាការកែច្នៃប្រឌិតរបស់វិស្វករ
និងអ្នកបច្ចេកទេសដែលជាមន្ដ្រីរបស់ក្រសួងធនធានទឹកនិងឧតុនិយម
សុទ្ធសាធ ៕
Categories:
ព័តមានជាតិ