ព្រះវិហារៈក្មេងស្រីជាកូនអ្នកភូមិម្នាក់បានរង
របួសបែកគ្រាប់ភ្នែកម្ខាង
និងរងអំបែងគ្រាប់សុសដើមទ្រូងខណៈដែលនាងបាននាំប្អូនស្រី២នាក់
ទៀតដើររើសអេតចាយក្នុងភូមិ ហើយរើសគ្រាប់បេ៤០
មួយគ្រាប់យកមកដំធ្វើឲ្យផ្ទុះកាលពីរសៀលថ្ងៃទី២ មីនានៅឃុំយាង
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ភ្លាមៗនោះក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះវិហារ។
លោក ម៉ៃ ពុធ អធិការនគរបាលរងស្រុកជាំក្សាន្តបានឲ្យដឹងកាលពីម្សិលមិញថា ក្មេងស្រីរងគ្រោះឈ្មោះ ហេងស៊ីនឿន អាយុ៧ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ ឃុត ហឿត អាយុ៤៥ឆ្នាំនៅភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានរងរបួសបែកគ្រាប់ភ្នែកម្ខាងនិងត្រូវអំបែងគ្រាប់លើដើមទ្រូង ជាច្រើនកន្លែង។
លោកថ្លែងថា ក្មេងស្រីរងគ្រោះនៅថ្ងៃកើតហេតុ នៅម៉ោងប្រមាណជា៣រសៀល បាននាំប្អូនរបស់នាង២នាក់ទៀត ដឹកដៃគ្នាដើររើសសំបកកំប៉ុងស្រាបៀរ នៅក្នុងភូមិ ហើយឃើញគ្រាប់បេ៤០កប់ដីនៅក្បែរគល់ឈើ ដោយនឹកស្មានថា ជាកំប៉ុងក៏រត់ទៅរើសយកមកដំ ខណៈប្អូននាង២នាក់ទៀតនៅឆ្ងាយពីនាងហើយក៏ផ្ទុះកក្រើកតែម្តង។
លោកបញ្ជាក់ដែរថា៖ «មិនមែនជាគ្រាប់បេ៤០ទាំងមូលទេ គឺគ្រាន់តែជាកង់ដង់សម្រាប់ដាក់ក្នុងគ្រាប់បេ ប៉ុន្តែវាអាចផ្ទុះបាននៅពេលណារងនូវការប៉ះទង្គិចឬដំ»។
លោកបន្តឲ្យដឹងថា ក្មេងស្រីរងគ្រោះជាគ្រួសារក្រីក្រនិងរងរបួសធ្ងន់ត្រូវបាន អ្នកភូមិនិងម្តាយប្រញាប់ប្រញាល់ដឹកតាមរ៉ឺម៉កទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្តព្រះវិហារ ចំណែកប្អូននាង២នាក់ទៀតមិនរងរបួសទេ។
លោកឲ្យដឹងបន្តថា តំបន់ដែលក្មេងស្រីរងគ្រោះនោះ ជាអតីតតំបន់ដែលកងទ័ពជួរមុខ យកធ្វើជាទីតាំងឆ្លងកាត់ទៅសមរភូមិប្រយុទ្ធហើយគ្រាប់បេ៤០ដែល បង្កគ្រោះថ្នាក់នោះជាសំណល់ពីសម័យសង្គ្រាមក្នុងសម័យរដ្ឋកម្ពុជា និងឧទ្ទាមខ្មែរក្រហម។
មិនអាចទាក់ទងស្វែងរកព័ត៌មានលម្អិតពីមន្ទីរពេទ្យខេត្តព្រះវិហារ បានទេកាលពី ម្សិលមិញ។ ម្តាយក្មេងរងគ្រោះក៏មិនអាចទាក់ទងបានដែរ។
គួររំឭកថា ពីខែកុម្ភៈស្រ្តីមេម៉ាយ សុខ សាវឿន អាយុ៣៦ឆ្នាំ មានកូនពីរនាក់ ជាកម្មករស៊ីឈ្នួលជម្រះស្មៅកៅស៊ូ នៅភូមិជីវ៉ាត់ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានជម្រះស្មៅប៉ះលើគ្រាប់ផ្លោងធុន៦០មិលី្លម៉ែត្រផ្ទុះស្លាប់ចោល កូនយ៉ាងអាណោចអាធ័ម៕

Categories:
ព័តមានជាតិ