យោងតាមគេហទំព័រ Daily Mail បានបង្ហាញអោយដឹងថា សួនសត្វមួយ
នៅក្នុងប្រទេសចិន បានបង្ខំចិត្តបិទទ្វារ មិនអោយមនុស្សចូលទស្សនា បន្ទាប់ពី
មានសត្វតោចំនួន ២ក្បាល បានគេចចេញពីទ្រុង។
មន្ត្រីប៉ូលីស អ្នកប្រមាញ់សត្វ ព្រមទាំង អ្នកថែរសួនបាន សហការគ្នា តាមចាប់សត្វតោដ៏សាហាវ ញី ឈ្មោល ២ក្បាល បន្ទាប់ពី ពួកវា គេចចេញពីទ្រុង ក្នុងសួនសត្វមូយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Chongqing ភាគខាងលិចប្រទេសចិន។
យោងតាមសេចក្តីរាយការណ៏ សត្វតោទាំងពីរក្បាល បានគេចចេញពីទ្រុង នៅពេលដែលអ្នកថែរសួន ចូលទៅសំអាតទ្រុង ហើយ ភ្លេចចាក់សោរទ្វា។ សត្វតោទំាងពីរក្បាលត្រូវបានគេដឹងថា ប្រហែលជាគេចចេញពីទ្រុងនៅវេលា ម៉ោង ៨ ព្រឹក។
ក្រោមកិច្ចសហការ រវាងមន្ត្រីប៉ូលីស អ្នកប្រមាញ់សត្វ និង អ្នកថែរសួននោះ ក្នុងរយៈពេលតែ មួយម៉ោង ប៉ុណ្តោះ សត្វតោញី ត្រូវចាប់បាន ដោយ បាញ់ថ្នាំស្ពឹក ហើយ បួនម៉ោងក្រោយមក សត្វតោឈ្មោល ក៏ត្រូវចាប់បានដែរ។ ក្រោយកើតហេតុការណ៏នេះ មន្ត្រីប៉ូលីស បានចេញសេចក្តីសុំទោស ដល់ អ្នកដែលមានបំណងចូលទស្សនា។
គូររំលឹកថា សួនសត្វនេះ មានទំហំ ៤៥ហិកតារ មានសត្វជាង ២០០ ប្រភេទផ្សេងៗគ្នា និង មានចំនួនសរុបទាំងអស់ ២០០០ ក្បាល។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?

Categories:
ព័តមានអន្តរជាតិ