ភ្នំពេញៈ
តារាសម្តែង និងជាពិធីការិនី វ័យក្មេងរូបស្រស់ ដែលកំពុងតែ
ចាប់ផ្តើមឡើងកូដក្នុង វិស័យសិល្បៈ កញ្ញា ព្រះកាយច័ន្ទ
បានបង្ហើបប្រាប់ឲ្យដឹងថា នាងធ្លាប់មានខាង Sponsor ទាក់ទងចេញទៅ សម្តែង
នៅក្រៅប្រទេសជា ញឹកញាប់ តែជារឿយៗត្រូវបាន ឪពុកបដិសេធដោយសារតែមិន
ចង់ឲ្យនាងទៅឆ្ងាយផុតពីភ្នែក។
នាពេលកន្លងមកធ្លាប់បាន លេចឮព័ត៌មានថាមានខាង Sponsor នៅក្រៅប្រទេសជាច្រើនបាន ព្យាយាមទាក់ទងឲ្យ កញ្ញា ព្រះកាយច័ន្ទ ទៅសម្តែងនៅក្រៅប្រទេស ក៏ដូចជាចេញទៅតាមខេត្តម្តងៗ គឺ មានការលំបាកខ្លាំងណាស់ ហើយមានពេល ខ្លះនាងវាយឫកខ្ពស់ មិនព្រមទទួល តែបើទទួលវិញ មានការលើកពេលម្តងជា២ដង ទាំងដែលខ្លួនមិនទាន់ បានល្បីកប់ ពពកផងនោះ។
ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ ត្រូវបានឪពុករបស់ ស្រីស្រស់ កញ្ញា ព្រះកាយច័ន្ទ បានប្រាប់ Looking TODAY ឲ្យដឹងថា ចំពោះរឿងដែលថាកូនរបស់គាត់បដិសេធ មិនទទួលការងារមួយចំនួន ដែលត្រូវទៅសម្តែងនៅ ក្រៅប្រទេសឬក៏ ទៅខេត្ត ឆ្ងាយៗនោះ គឺលោកជាឪពុកមិនដែលហាមឃាត់ នោះទេ សំខាន់ឲ្យតែ ការងារដែលកូនទទួលមានការ អនុញ្ញាតិឲ្យលោក ទៅជាមួយ ។ ប្រសិនបើមានការហាមឃាត់វិញ ទោះជាតម្លៃជួលថ្លៃយ៉ាងណា ក៏កូនលោកមិនទទួលដែរ។
ឪពុករបស់តារាបង្ហាញម៉ូដប្រចាំក្រុម Sun Super Model រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “មូលហតុដែលខ្ញុំ និយាយ បែបនេះ គឺដោយសារតែខ្ញុំមិនហ៊ានបណ្តាយ ឲ្យកូនទៅណាមកណា តែម្នាក់ឯងដោយគ្មានខ្ញុំទៅតាម ព្រោះថាមិនទុក ចិត្តកូននៅ ក្មេងមិនទាន់ដឹងក្តៅត្រជាក់ ច្បាស់ ម្យ៉ាងរាល់ពេលកូនចេញសម្តែងម្តងៗខ្ញុំ ជាអ្នករៀបចំឲ្យកូនគ្រប់ បែប យ៉ាងហើយកូន ខ្ញុំគេក៏មិនទទួលដែរ ប្រសិនបើមាន កម្មវិធីណាមួយទាក់ទងមកហើយ ហាមមិនឲ្យខ្ញុំទៅជា មួយនោះ”។
លោកបានប្រាប់បន្ថែមទៀតថា កន្លងមកមានអ្នកនៅក្រៅប្រទេស ព្យាយាមទាក់ទងមកច្រើន ដោយសារតែបងប្អូន ប្រជាពលរដ្ឋនៅទីនោះ ស្រលាញ់ចង់ឃើញកូនលោក តែកូនលោកមិន បានទទួលទេ ព្រោះថាការចេញទៅក្រៅ ប្រទេស ម្តងៗ គឺមានរយៈពេលយូរខែណាស់ ហើយត្រូវចេញទៅម្នាក់ឯងទៀត ក្នុងនាមលោកជាឪពុកពិត ជាមិនទុកចិត្តទាល់ តែសោះ៕

Categories:
សិល្បះនិងកំសាន្ត