ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយនូវអត្ថបទ មួយមានចំណងជើងថា ”កែវ វាសនាជាប់ងារជាតារាល្បី ញ៉ែស្រីមិនរើសមុខ ធ្លាយរឿងសង្សារទាត់ចោល” ដែលក្នុងអត្ថបទចុះផ្សាយ នោះបានសរសេររៀបរាប់ ពីប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា លោកកែវ វាសនា ពូកែញ៉ែស្រីក្មេងៗ ស្អាតៗជាពិសេស នារីៗតាមខេត្ត ដោយសម្អាងលោកជាតារាល្បី និងមិនខ្វល់ខ្លាចប៉ះពាល់ ដល់ទឹកចិត្ត នារីដែលលោកកំពុងតែ ទំនាក់ទំនងក្នុងន័យ លែបខាយថ្ពក់យក បេះដូងនោះឡើយ ។
ជុំវិញព័ត៌មាននឹងការចោទឡើង ចំពោះតារាចម្រៀងបែបយុវវ័យ ប្រចាំផលិតកម្មសាន់ដេកែវ វាសនា ថា ជាអ្នកចម្រៀងមានស្នេហា រាយមាយអាងខ្លួនជា តារាល្បីនោះ ត្រូវបានតារាចម្រៀង រូបនេះចេញមុខបដិសេធ ដាច់អហង្ការ ថាការចោទឡើងខាងលើ ជាពាក្យចចាមអារ៉ាមញុះញុង បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់លោក ដែលកំពុងតែមាន ប្រជាប្រិយភាពនិង ការគាំទ្រយ៉ាងខ្លាំង ជាពិសេសលោកកំពុង តែមមាញឹកនិងការទទួល ប្រគំតន្ត្រីតាមខេត្ត ទើបគេបំផុសបំផុល ព័ត៌មាននេះឡើង ក្នុងន័យបន្ទុចបង្អាក់សកម្ម ភាពដែលកំពុង លេចធ្លោរតែប៉ុណ្ណោះ ។
កែវ វាសនា អះអាងទៀតថា ”បច្ចុប្បន្ននេះខ្ញុំគ្មានអ្វីក្រៅពី ខិតខំពង្រឹងប្រជាប្រិយភាព និងមានភាពមមាញឹក យ៉ាងខ្លាំងក្នុងការងារសិល្បៈ ។ ខ្ញុំគ្មានពេលឯណាទៅចំណាយ ឥតប្រយោជន៍ដើរ ញ៉ែស្រីឬចូលក្លឹប នោះទេ ។ ខ្ញុំដឹងថាការចូលសិល្បៈមុន នឹងក្លាយជាតារាល្បី តែងតែមាន អ្នកស្រឡាញ់អ្នកស្អប់ ប៉ុន្តែខ្ញុំ មិនយកទោសពៃរ៍ឬក៏ អាក់អន់ស្រពន់ចិត្តនោះទេ សំខាន់ឲ្យតែបងប្អូន ប្រជាពលរដ្ឋនឹងបងប្អូន ជាយុវវ័យគាំទ្រខ្ញុំ “។
តារាចម្រៀងសំនៀងស្រាល ពូកែស្រែកមិន បែកសំឡេង កែវ វាសនា បានចេញមុខអះអាងថា លោកមិនមែនជាមនុស្ស អាងខ្លួនជាតារាចម្រៀង ល្បីចេះតែប្រើមន្តស្នេហ៍ ញ៉ែស្រីមិនរើសមុខនោះទេ លោកសូមបដិសេធ ចោលទាំងស្រុង នូវព័ត៌មាននេះ ហើយគិតថា មានមនុស្សមួយ ចំនួនដែលស្អប់រូបលោក ច្រណែនឈ្នានីសចង់បង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះពេល ឃើញលោកមានបាន ឬកាក់កប ។
ទោះបីជាលោក កែវ វាសនា អះអាងថាលោកមិនមែន ជាព្រាននារីក៏ដោយ ប៉ុន្តែលោកទទួលស្គាល់ថា សព្វថ្ងៃលោកពិតជា មាននារីជាម្ចាស់ ចិត្តម្នាក់ពិតមែន ដែលកំពុងតែស្វែងយល់ ចិត្តគ្នាដើម្បីយកធ្វើជា គូគាប់ទៅថ្ងៃអនាគត ហើយក៏មិនដែលធ្វើ សង្សារបណ្តូលចិត្តម្នាក់ នោះពិបាកចិត្តនោះដែរ ។
បច្ចុប្បន្នបទចម្រៀង របស់លោកកែវ វាសនា ដែលទទួលបានការគាំទ្រ ខ្លាំងពីមហាជននិង ស្រទាប់យុវវ័យមានដូចជាបទ «បងឈប់ធ្វើជា ព្រាននារីយូរហើយ ,សង្សារខ្ញុំប្រពន្ធគេ,យកលេសស្រវឹងដើម្បី Call ទៅអូន និងបទ ភ្ញាក់ពីគេងនឹកដល់អូនមុនគេ »ជាដើម៕
បច្ចុប្បន្នបទចម្រៀង របស់លោកកែវ វាសនា ដែលទទួលបានការគាំទ្រ ខ្លាំងពីមហាជននិង ស្រទាប់យុវវ័យមានដូចជាបទ «បងឈប់ធ្វើជា ព្រាននារីយូរហើយ ,សង្សារខ្ញុំប្រពន្ធគេ,យកលេសស្រវឹងដើម្បី Call ទៅអូន និងបទ ភ្ញាក់ពីគេងនឹកដល់អូនមុនគេ »ជាដើម៕
ប្រភព៖ lookingtoday
Categories:
សិល្បះនិងកំសាន្ត