ភ្នំពេញៈ ស្របពេលដែលតារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា កំពុងមានការធ្លាក់ចុះ ផ្នែកប្រជាប្រិយភាព ក្នុងការប្រគំតន្ត្រីលក់សំបុត្រ នៅតាមបណ្តាលខេត្តនានា ហើយពេលនេះក៏លេចឮព័ត៌មានថា លោកជាតារាប្រុសមួយរូប ដែលពូកែញ៉ែស្រី មិនរើសមុខ គ្រប់ខេត្តឲ្យតែលោក ទៅសម្តែងនៅខេត្តគឺ ញ៉ែស្រីខេត្តនោះតែម្ដង។
តារាចម្រៀងប្រុសលោក កែវវាសនាដែលធ្លាប់តែមានប្រជាប្រិយភាព លេចធ្លោតែក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាធ្លាក់កូដ បើប្រៀបធៀបនឹងតារាថ្មីថ្មោង គឺតារាចម្រៀងរូបនេះមានតែឈ្មោះ និងបទចម្រៀងដែលស្តាប់ទៅថប់ៗ ហើយជារឿយៗគេមិនដែលធ្លាប់បានឃើញ យុវវ័យជ្រើសយកបទចម្រៀងរបស់លោក មកធ្វើការប្រលងនោះទេ ព្រោះបើច្រៀងទៅពួកគេខ្លាចធ្លាក់ ដោយស្វ័យប្រវត្តិ។
ខណៈដែលតារាចម្រៀងរូបនេះ កំពុងតែវិលមុខនិងរឿងធ្លាក់ប្រជាប្រិយភាពនោះ ស្រាប់តែពេលនេះក៏លេចឮព័ត៌មានថា លោកក៏កំពុងតែត្រូវសង្សារបណ្តូលចិត្ត ឈ្មោះ ធាវី ទាត់ចោលដោយសារតែចិត្តសាវ៉ា ញ៉ែស្រីមិនរើសមុខនេះឯង។ ពាក់ព័ន្ធនឹងរឿងសង្សាទាត់ចោលនោះ គេក៏បានដឹងថា កែវ វាសនា ជិះឡានរាប់ម៉ោងទៅតាមអង្វរនាងជាច្រើនដងផងដែរ ។ មិនតែប៉ុណ្ណោះក្រុមការងារស្ទាវ តែងតែទាក់ទងនារីរូបស្រស់ក្មេងៗស្អាតៗ ឲ្យទៅជួបលោកកែវ វាសនា ដើម្បីផ្តល់ឱកាសឲ្យលោក បានចំណាយពេលប្រលោមស្នេហ៍ ទៅតាមទំនងចិត្ត។
អ្នកដែលធ្លាប់បានស្គាល់ និងដឹងពីរឿងរបស់តារាចម្រៀង លោក កែវ វាសនា បានលាន់ម៉ាត់ ដាក់រហ័សនាមឲ្យលោកថា ជាតារាចម្រៀងល្បី ពូកែញ៉ែស្រីមិនរើសមុខ ហើយមិនតែប៉ុណ្ណោះ តារារូបនេះក៏និយមចូលចិត្ត ដើរលេងចូលក្លឹប ប៉ាវមិត្តភក្តិផឹកស៊ីញ៉ែញ៉ង់ជាមួយ មនុស្សស្រីតាមតែចិត្តនឹកឃើញ។
ពាក់ព័ន្ធនិងព័ត៌មាននេះដែល Looking TODAY បានព្យាយាមទាក់ទង ទៅតារាចម្រៀងប្រុស លោក កែវ វាសនា ជាច្រើនលើកច្រើនសារ តែលោកមិនទទួលទូរស័ព្ទ៕
Looking Today
Looking Today
Looking Today

Recent Posts