យោង ​តាម​សេចក្តី​រាយការណ៍​បណ្ដាញ​ផ្សព្វផ្សាយ​ចិន​បាន​ឲ្យ​ដឹង​ថា​ កំពូល​តារាភាពយន្ត​ចិន​ហុងកុង ឈុន ឡុង បាន​អំពាវនាវ​ឲ្យ​មាន​សុវត្ថិភាព​ចំណីអាហារ ​និង​មាន​វិធានការ​តឹងតែង​លើ​ការអនុវត្ត​ផ្នែក​ច្បាប់។ ការ​អំពាវនាវ​នេះ​បាន​កើតមានឡើង​នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​មួយ​នៃ​អនុ​ គណៈកម្មការ​សិល្បៈ​មួយ​នៃ​ស្ថាប័ន​ប្រឹក្សា​នយោបាយ​កំពូល​របស់​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​កាលពី​ច័ន្ទ។
តារាភាពយន្ត ​វាយតប់​ដែល​ជា​សិល្បករ​ម្នាក់​ក្នុងចំណោម​សិល្បករ​អាស៊ី​មួយចំនួន​តូច​ដែល​ មាន​កេរ្តិ៍​ល្បី​បោះ​សំឡេង​ទៅកាន់​បស្ចិម​ប្រទេស​បាន​ព្រមាន​ថា កំណត់ត្រា​សុវត្ថិភាព​ចំណីអាហារ​ទន់ខ្សោយ​របស់​ប្រទេស​ចិន​នឹង​ក្លាយជា​«​រឿង​អស់សំណើច​មួយ​ដែល​មាន​រាប់​រយ​ឆ្នាំ​មកហើយ​»​បើសិន​មិន​មាន​អ្វី​កែប្រែ​ មិន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទេ​នោះ។
លោក​និយាយ​ថា ៖«​គ្រប់ពេលវេលា ​ដែល​ខ្ញុំ​នៅក្នុង​ប្រទេស​ចិន ​ជនបរទេស​នឹង​សើច​អំពី​សុវត្ថិភាព​អាហារ​យើង ​ហើយ​សួរ​ខ្ញុំ​ថា ​អាហារ​នេះ​អាច​ញាំបានទេ​? ខ្ញុំ​ប្រាប់​ពួកគេ​វិញ​ថា អាច​ញាំ​បាន»
ឈិន ឡុង​បាន​បន្ត​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា «​ប៉ុន្តែ ​គ្រប់​ពេល​ដែល​ខ្ញុំ​ទៅ​សហរដ្ឋអាមេរិក​ ពួកគេ​អង្គុយ​ជិត​ខ្ញុំ ហើយ​និយាយ​ថា លោក​អាច​សម្រាកកាយ​ហើយញាំ​អាហារ​នេះ​បាន។ នោះ​ហើយ​ជា​កិច្ចការ​របស់​យើង​ចង់បាន»
លោក​និយាយ​ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​ខឹង​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​ចេះ​តែធ្វើ​ពុត​ញញឹម។ ហេតុ​អី​បានជា​អីចឹង? តាមពិត ​ទៅ​នោះ​គឺជា​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ។ នៅពេល​ជនបរទេស​ឃើញ​អាហារ​យើង ពួកគេ​បានគិត​អ្វី​លើស​ពី​ហ្នឹង​ថែមទៀត។ ខ្ញុំ​សង្ឃឹមថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន ហើយ​ប្រជាជន​អាច​បំភ្លេច​រឿង​នេះ​ចោល​យ៉ាង​ឆាប់រហ័ស»
ក្រៅពី ​ការ​លើកឡើង​អំពី​សុវត្ថិភាព​ចំណីអាហារ ឈិន ឡុង ក៏បាន​លើកឡើង​ពី​ការអនុវត្ត​ច្បាប់​ជាពិសេស​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិ​ បញ្ហា ហើយ​ការពារ​សិទ្ធិ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​កំឡុង​ពេល​កិច្ចប្រជុំ​ កាលពី​ថ្ងៃ​ច័ន្ទ។
តារាភាពយន្ត ​វ័យ​៥៨​ឆ្នាំ​បាន​សម្តែង​មតិ​ថា សកម្មភាព​លួ​ចម្លង​នៅក្នុង​ប្រទេស​ចិន​កាន់តែ​ធ្ងន់ៗ​ទៅ ហើយ​ជឿ​ថា បរិយាកាស​ដ៏​តឹងតែង​បែបនេះ​គួរតែ​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ។ ជា​មួយគ្នានេះ​លោក​ក៏បាន​លើកឡើង​ពី ច្បាប់​ជក់បារី​ដែរ​ថា ​គួរតែ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​កែប្រែ​ឥរិយាបថ​របស់​មនុស្ស​នៅ​ សិង្ហបុរី។
នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​បាន​និយាយ​ថា ៖«​ការអនុវត្ត ​ផ្លូវច្បាប់​នៅក្នុង​ប្រទេស​ចិន​វា​ធូររលុង​ពេក។ ពេល​មួយ​ខ្ញុំ​បាន​នាំ​អ្នកដឹកនាំ​ខ្សែភាពយន្ត​ចិន​មួយ​ក្រុម​ទៅ​ក្រុង​ចិន Zhuhai​នៅ​សិង្ហ​បរី។ ប៉ូលិស​ម្នាក់​បាន​មករ​ក​យើង ហើយ​បាន​ព្រមាន​ពួក​យើង​ថា ការជក់បារី​មិនត្រូវ​បាន​អនុញ្ញាត​ឡើយ​នៅ​ទីនោះ។ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ​គឺថា អ្នក​រាល់គ្នា​នៅ​ទីនោះ​នៅតែ​ជក់បារី​ក្នុងនោះ​មាន​ទាំង​ប្រធាន​របស់ខ្ញុំ​ ផងដែរ»
លោក​បន្ត​ថា «​នៅពេល​ពេល​ខ្ញុំ​ឡើង​យន្តហោះ​ចេញពី​ប្រទេស​សិង្ហ​បុរី ខ្ញុំ​បាន​សួរ​អ្នកដឹកនាំ​ទាំងនោះ​ថា ហេតុអ្វី​បានជា​នាំគ្នា​ជក់បារី​? ពួកគាត់​បាន​ឆ្លើយ​ថា គ្មាន​បញ្ហា​អី​ទេ​នៅ​ទីនោះ​នោះ​ព្រោះ​មានតែ​ច្បាប់​តែ​ការអនុវត្ត​ធូរ​លុង​ណាស់»

Recent Posts