បើសង្កេតមើលនៅ រាជធានីភ្នំពេញមួយ រយៈចុងក្រោយនេះឃើញថា ទីលានលេង បាល់ទាត់ខ្នាតតូច (តារាងស្មៅសិប្បនិម្មិត) កំពុងរីកដូចផ្សិត។ ក្រៅពីបាល់ទាត់ កីឡាដទៃក៏កំពុង កើនឡើងដូចគ្នា ដោយសារស្ថាប័នឯកជន និងរដ្ឋកាន់តែច្រើនឡើងៗ យល់ពីតម្លៃនៃកីឡា។  អីចឹង តើការលេងកីឡាផ្ដល់ អត្ថប្រយោជន៍អ្វីខ្លះ ដល់យុវជន?
ការលេងកីឡាអាចធ្វើឲ្យ រាងកាយយុវជនរឹងមាំ សុខភាពល្អ ដែលអំណោយផល ដល់ការសិក្សារបស់ ពួកគេកាន់តែប្រសើរឡើង។ លើសពីនេះ កីឡាក៏អាចទាញយុវជន យុវតីឲ្យចៀសឆ្ងាយពី ការចំណាយពេល វេលាឥតប្រយោជន៍ សេពគប់មិត្តមិនល្អ សម្ងំសេពគ្រឿងញៀន ឬការលេងល្បែងស៊ីសង ឥតប្រយោជន៍ជាដើម។
ដោយហេតុនេះហើយ ទើបជារឿយៗក្រុមហ៊ុន Sabay Digital Corporation តែងចូលរួមឧបត្ថម្ភដល់ ព្រឹត្តិការណ៍កីឡា នានាក្នុងស្រុក តួយ៉ាងដូចជា ព្រឹត្តិការណ៍ប្រកួត ពានរង្វាន់បាល់ទះ ធំបំផុត Western Cup ដែលទើបនឹងរំលងថ្មីៗ នេះជាឧទាហរណ៍ស្រាប់។ កម្មវិធីនេះជាការបំផុស វិស័យកីឡាកម្ពុជាឲ្យ កាន់តែផុលផុស ទៅមុខថែមទៀត ពិសេសគឺក្នុង ចំណោមយុវជន។
កញ្ញាដែក ដារី Brand Manager នៃក្រុមហ៊ុន Sabay បានបញ្ចេញចំណាប់ អារម្មណ៍ពាក់ព័ន្ធ នឹងការចូលរួមឧបត្ថម្ភ សកម្មភាពកីឡាក្នុងស្រុក ថា “កីឡាជួយជំរុញមិត្តភាព ការទំនាក់ទំនង ការផ្ដល់តម្លៃដល់ខ្លួនឯង ក៏ដូចជាបង្រៀនដល់យុវជន យុវតីពីការធ្វើការជាក្រុម និងភាពជាអ្នកកីឡា។ កីឡាសម្រាប់ កុមារជាទូទៅគឺ ពោរពេញដោយភាពរីករាយ។ កីឡាមួយចំនួន ដូចជាហែលទឹក ទាត់បាល់អាចជួយ ដុតកម្លោចកាឡូរី ក្នុងរាងកាយ។ ការសិក្សាស្រាវជ្រាវមួយ ចំនួនក៏បានលើកឡើង ដែរពីការលេងកីឡាថា អាចជួយឲ្យការរៀនសូត្រ កាន់តែល្អប្រសើរ។ ហេតុដូច្នេះហើយ ទើបយើង [ក្រុមហ៊ុន Sabay] តែងចូលរួមឧបត្ថម្ភ កីឡាដើម្បីលើក ទឹកចិត្តឲ្យយុវជន និងមនុស្សវ័យក្មេង នាំគ្នាលេងកីឡាព្រោះ កីឡានាំមកនូវសុខភាព និងបង្កើនធនធាន មនុស្សសម្រាប់ប្រទេស។”
Sabay Digital Corporation ជាស្ថាប័នឯកជននាំមុខ ក្នុងស្រុកមួយដែលតែង ឧបត្ថម្ភសកម្មភាព កីឡានានា ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាដទៃទៀតជាច្រើន។ ទន្ទឹមនឹងនេះ ស្ថាប័ននេះជារឿយៗ តែងចូលរួមឧបត្ថម្ភ សកម្មភាពមនុស្សធម៌នានា ដើម្បីបញ្ជាក់ពីទំនួលខុសត្រូវ របស់ខ្លួនចំពោះសង្គម ជាជាងការគិតតែពី ផលចំណេញតែម៉្យាង។
Looking Today
Looking Today
 

Recent Posts