យោង​តាម​ការស្ទង់មតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Gallup​បាន​ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​ប្រជាជន​អាមេរិក​បាន​និយាយ​ថា​វា​ជា​«​កំហុស​»​មួយ​ក្នុង​ការ​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​កាលពី​១០​ឆ្នាំមុន។
៥៣​ភាគរយ​នៃ​អ្នក​ឆ្លើយតប​បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្កើត​នូវ​ចលនា​ខុស នៅ​ពេល​ដែល​ខ្លួន​បាន​លុកលុយ​ប្រទេស​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០០៣។ សង្គ្រាម​បានបញ្ចប់​នៅក្នុង​ខែធ្នូ​នៃ​ឆ្នាំ​២០១១ បន្ទាប់ពី​ប្រជាជន​អាមេរិក​ជិត​៤,៥០០​បាន​ស្លាប់​នៅ​ទីនោះ។
ជម្លោះ​នៅតែ​កំពុង​កើតមាន​នៅឡើយ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ រីករាយ​នូវ​ការ​គាំទ្រ​បន្ថែម​ពី​សាធារណៈ។ ៥១​ភាគរយ​នៃ​ការស្ទង់មតិ​ទាំងនោះ​បាន​និយាយ​ថា​វា​មិន​មាន​កំហុស​ក្នុង​ការ​បញ្ជូន​កងទ័ព​ទៅ​ទីនោះ​ទេ។ ទាហាន​៣៥,០០០​នាក់​ត្រូវ​បាន​កំណត់​ពេលវេលា​ក្នុង​ត្រឡប់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ នៅ​ដំណាច់ឆ្នាំ​២០១៣ ដោយ​កាត់​បន្ត​វត្តមាន​ទាហាន​សហរដ្ឋអាមេរិក​នៅ​ទីនោះ​ពាក់កណ្ដាល។ រដ្ឋការ​អូ​បា​ម៉ា​បាន​សន្យា​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ទីនោះ​ទាំងស្រុង​នៅ​ឆ្នាំ​២០១៥។ ការស្ទង់មតិ​មាន​កម្រិត​ខុស​នៃ​ការ​បូក និង ដក​ចំណុច​ចំនួន​ភាគរយ៕
មនោ​សែន​
kkn-a-full

Recent Posts