កាលពីថ្ងៃទី១៥/៣ កូរ៉េខាងជើងបានបាញ់ កាំជ្រួចរយៈចម្ងាយខ្លី២គ្រាប់ ទៅលើតំបន់សមុទ្រអន្តរជាតិ ភាគខាងកើត ចន្លោះព្រំប្រទល់ដែនសមុទ្រ ជាមួយកូរ៉េខាងត្បូង ។
ការបាញ់កាំជ្រួចលើកនេះ បំណងឆ្លើយតបជាមួយការធ្វើសមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូង Foal Eagla និង key Kesolver ដែលធ្វើឡើងចាប់ពីដើមសប្តាហ៍មុន និងអូសបន្លាយពេល២សប្តាហ៍ ។
គួររំលឹកឡើងវិញថា កូរ៉េខាងជើងត្រូវបានចាត់ទុកជាប្រទេសដែលមានសក្តានុពលកាំជ្រួចអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរ ហើយក៏ជាប្រទេសមួយដែលមានចំនួនកងទ័ពច្រើនជាងគេលើពិភពលោក ប្រៀបនឹងចំនួនប្រជាជន ។
ម្យ៉ាងទៀតមួយរយៈខ្លីកន្លងមក ប្រទេសនេះបានដំណើរការសមយុទ្ធជាបន្តបនញទាប់ ក្នុងទ្រង់ទ្រាយធំៗ និងពេញផ្ទៃប្រទេស ។ ក្រៅពីនោះគ៏ធ្វើាករកេណ្ឌប្រមូលកងទ័ពពីកន្លែងនិស្សិត សិស្ស... ។
ខាងក្រោមជារូបភាពនៃការធ្វើសមយុទ្ធ នៃទ័ពថ្មើរជើង កាំភ្លើងធំជើងទឹកនិងទ័ពអាកាស ។
ចំណុចកំពូលនៃភាពតានតឹងបានស្តែងចេញតាមរយៈសេចក្តីអំពាវនាវកាលពីថ្ងៃទី ១៧/៣ ម្សិលមិញនេះរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្ស ប្រជាធិបតេយ្យ ឯកភាព កូរ៉េខាងជើង ដែលមានខ្លឹមសារជាអាទិ៍ ៖
...ចក្រពត្តិអាមេរិក និងបណ្តាអនុភាពបច្ចាមិត្ត កំពុងធ្វើការសមយុទ្ធសង្គ្រាមនុយក្លេអ៊ែរយ៉ាងឆ្កួតលីលា... ។
...សភាពការលើឧបទ្វីបកូលី បានវិវត្តហួសកំរិតដែលអាចគ្រប់គ្រងបាន ហើយជម្លោះដ៏អាក្រក់នេះ បច្ចុប្បន្នបានក្លាយជារឿងចៀសមិនផុត... ។
ចំពោះមុខសភាពការណ៍រួមនេះ កងទ័ព និងប្រជាធនកូរ៉េខាងជើងបានប្រមូលផ្តុំ ត្រៀមជាស្រេច សម្រាប់សង្គ្រាម ចម្រុះមួយដើម្បីកម្ចាត់សត្រូវ ។ សង្គ្រាមចម្រុះនេះ ជាសង្គ្រាមដើម្បីយុទ្ធត្តិធម៌ ការពារតម្លៃ និងអធិបតេយ្យជាតិ ។
បន្ទាប់ពីការអធិប្បាយយ៉ាងវែងមក សេចក្តីអំពាវនាវនេះបានលើកឡើងថា ៖
...នៅក្នុងសមរភូមិចុងក្រោយនេះ កូរ៉េខាងជើងនឹងឯកភាពទឹកដី... ហើយអ្វីៗដែលបាត់បង់នោះ គឺព្រំប្រទល់ដែន នៃកូរ៉េទាំង២ប៉ុណ្ណោះ ។
នៅក្នុងបរិបទមួយទៀត នៃថ្ងៃដដែល(១៧/៣)នេះ កាសែត Rodong Sinmum របស់កូរ៉េខាងជើង បានចុះផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ព្រមានថា ប្រសិនបើអាមេរិកបន្ទុះឈ្នួនសង្គ្រាមនុយក្លេអ៊ែរនោះ កូរ៉េខាងជើង នឹងអនុវត្តប្រតិបត្តិការវាយសង្គ្រប់ ដោយនុយក្លេអ៊ែរ ក្នុងនោះជប៉ុនជាគោលដៅនៃការវាយប្រហារដ័គួរឲ្យតក់ស្លុត ប្រសិនបើទាហ៊ានចាប់ដៃជាមួយអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង ៕
Categories:
ព័តមានអន្តរជាតិ