បាត់ដំបងៈ នាំគ្នាផឹកស៊ីស្រវឹង បង្កឈ្លោះប្រកែក គ្នាពេលខឹង ឈានដល់យកដែក ឆាបស្រួចចាក់ ៣កន្លែង បណ្តាល ឲ្យ ស្លាប់កាល ពីវេលាម៉ោង១និង៣០នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣ នៅចំណុច អូរអណ្តែង ស្ថិតក្នុងភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខណៈដឹកដល់មន្ទីរពេទ្យខេត្ត ក្រោយពី ដឹងថា ជនរងគ្រោះស្លាប់ហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ ។
លោក យៀម ប៊ុនលឿម អធិការនគរបាល ស្រុកឯកភ្នំ បានឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់ មានឈ្មោះ អាន សុផា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ត្រូវបានជនសង្ស័យឈ្មោះ ស៊ុន គឹមសាន ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា។
តាមសាក្សី បាននិយាយថា កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣ នៅផ្ទះកើតហេតុ បាននាំគ្នាផឹក ស៊ីស្រាបៀ អង្គរអស់ប្រហែល ៣កេស មាន គ្នា៦នាក់ ។ លុះដល់ម៉ោង១និង៣០នាទីរំលង អាធ្រាត្រឈាន ចូលថ្ងៃ ទី២០ ខែមិនានេះ ពួកគេខ្លះបានស្រវឹងដួលដេកលើផ្ទះអស់ខ្លះហើយ តែនៅសល់តែ ជនសង្ស័យ និងជនរងគ្រោះ តែ២នាក់ក៏ ផឹកបន្ត ។ ក្រោយមកជនសង្ស័យ បានជេរប្រមាថដល់ឪជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះ ខឹងក៏ប្រកែគ្នាទៅមក ជនសង្ស័យក៏ បាន ទាញដែលឆាបចុងស្រួចមកចាក់ជនរងគ្រោះចំ៣កន្លែង គឺចំក្រោមក្លៀក១ ដើមទ្រូង១ និងចំពោះលើផ្សិត១ បណ្តាល ឲ្យហូរឈាមភ្លាមៗនោះ ម្ចាស់ផ្ទះនិងអ្នក ស្រវឹងដេកលក់ ក៏បានផ្អើលនាំគ្នា ដឹកជនរងគ្រោះ មកផ្ទះរួចដឹកបន្តទៅមន្ទីរពេទ្យ ខេត្តដើម្បីសង្រ្គោះ តែពេលដឹកមកដល់ គ្រូពេទ្យថាជនរងគ្រោះបានដាចខ្យល់ស្លាប់ បាត់ទៅហើយ ភ្លាមៗនោះ ជនសង្ស័យបានមកជាមួយដែរ ហើយឃើញមនុស្សស្លាប់ ក៏បានរត់គេចខ្លួនបាត់តែម្តង ។
ក្រោយពីកើតហេតុហើយ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច កំពុងតាមចាប់ខ្លួន នៅឡើយ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Categories:
ព័តមានជាតិ