ភ្នំពេញៈ ស្ដ្រីម្នាក់បាន បាត់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ នឹងស្ដ្រី ម្នាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៍ រន្ធត់ រវាងរថយន្ដនិងរ៉ឺម៉ក កង់បី  ដែលហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នក បើកបរស្ថិតក្នុងសភាពស្រវឹង ហើយបើកបុក រ៉ឺម៉កកង់បីពេញ ទំហឹង អូសចម្ងាយជាង១៥ ម៉ែត្រ ហើយរថយន្ដ បានរុញរ៉ឺម៉កទៅផ្ទប់ និងជញ្ជាំងផ្ទះ ទើបឈប់ស្ងៀម ។
នគរបាលមូលដ្ឋានបញ្ជាក់ថា ហេតុគ្រោះថ្នាក់ចរាចរ នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ នៅចំណុ ច ខាងលិចស្ដុប ផ្សារអូឫស្សី ផ្លូវលេខ១៨២ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលបាត់បង់ជីវិត នឹងអ្នករបួសជាអ្នកបើក បរ រួមទាំងស្ដ្រីរួម ដំណើរក្នុងរ៉ឺម៉កកង់បី មិនត្រូវបាន គេស្គាល់ អត្ដសញ្ញាណទេ រហូតដល់ ពេលនេះ ហើយទាំងសាកសព និងអ្នករបួសកំពុង ស្ថិតក្នុងមន្ទីពេទ្យកាល់ម៉ែតនៅឡើយ ។
តាមនគរបាល មូលដ្ឋានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្ដលុច្សស៊ីស Rx300 ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅ ពីរង្វង់មូលនាងគង្ហីង មកកើតសំដៅស្ដុប ផ្សារអូឫស្សី លុះពេលមកដល់ចំណុចកើតហេតុ បានបើកបញ្ច្រាសមកបុករ៉ុម៉កកង់បី របស់ជនរងគ្រោះ ពេញទំហឹង បណ្ដាល ឲ្យកៀបអូសជាង១០ម៉ែត្រ ផ្ទប់នឹងជញ្ជាំងផ្ទះ  ទើបឈប់ ហើយបណ្ដាលឲ្យស្លាប់ ស្ដ្រីម្នាក់ភ្លាមៗនៅនឹង កន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់បុរស ជាអ្នកបើករថយន្ដបង្ក ព្រមទាំងរថយន្ដទៅ កាន់ការិយាល័យនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕





ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Recent Posts