ភ្នំពេញ​៖ រថយន្ត​CRV​បើក​ជែង​ជា​មួយ​រថយន្ត​COOPER តាម​បណ្ដោយ​ផ្លូវ​ភ្លោះ​អូ​ឫស្សី​កែង និង​ផ្លូវ មហាវិថី​ព្រះមុនីវង្ស ហើយ​បុក​និង​បង្គោល​ភ្លើង​និង​១​គ្រឿង​ទៀត​បុក​ចូល​រោង​អ្នក​ធ្វើ​សំណង់​ដែល​នៅ​ក្បែរ​ផ្លូវ​។
          ករណី​រថយន្ត​ពីរ​គ្រឿង​បើក​ជែង​គ្នា​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០០​និង​១០​នាទី ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៣​ ត្រង់​ភ្លើង​ស្តុប​ផ្លូវ​ព្រះមុនីវង្ស​កែង​និង​ផ្លូវ​ភ្លោះ​អូ​ឫស្សី ស្ថិត​ក្នុង​សង្កាត់​បេង​រាំង​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​
          រថយន្ត​CVR​ ស្លាក់​លេខ​ភ្នំពេញ​2C-1369 ពណ៌​ទឹក​ប្រាក់​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​។ រីឯ​រថយន្ត​COOPER ​ពាក់​ស្លាក់​លេខ​បណ្ដោះ​អាសន្ន​ 6108​ ពណ៌​ក្រហម ។​
          សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ទាំងពីរ​គ្រឿង​ធ្វើ​ដំណើរ​ទិស​ពី​លិច​ទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​ភ្លោះ​អូ​ឫស្សី​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​កែង​និង​ភ្លើង​ស្តុប​ព្រះមុនីវង្ស​ ស្រាប់​តែ​រេ​ចង្កូត​ រថយន្ត​COOPER​ទៅ​បុក​បង្គោល​ភ្លើង​ រីឯ​រថយន្ត​CRV​បុក​ទៅ​និង​រោង​កម្មករ​សំណង់​ដែល​សង់​នៅ​ក្បែរ​និង​ផ្លូវ​ សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។ ក្រោយ​គ្រោះ​ថ្នាក់​ចរាចរ​ហើយ​បាន​ប្រហែល​១៥​នាទី ក្រុម​អ្នក​សា​ព័ត៌មាន​ក៏​ចុះទៅ​ថត​ តែ​ភ្លាម​នោះ​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​រថយន្ត​COOPER​ ១​ក្រុម​ជិះ​រថយន្ត​កូរ៉ូឡា​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2X -7771​ ចុះ​មក​ វាយ​ទៅ​លើ​អ្នក​កាសែត​ម្នាក់​បណ្ដាល​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មើល​ព្រោងព្រាត​ ហើយ​ក៏​ឃាត់​ខ្លួន​ជាប់​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​
          បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​រាំង​ឃាត់​ខ្លួន​ដើម្បី​សួរ​ចម្លើយ និង​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​សាលាក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់​ការ​តាមច្បាប់​៕
សុខា រាត្រី​
kkn-s10
kkn-s1
kkn-s2
kkn-s3
kkn-s4
kkn-s5
kkn-s6
kkn-s7
kkn-s8
kkn-s9
kkn-s11

Recent Posts