ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ
៥
នាក់ដែលត្រូវចោទប្រកាន់លើករណីរំលោភនិស្សិតស្រីឥណ្ឌាម្នាក់នៅ
លើរថយន្តក្រុងត្រូវបានស្លាប់ដោយចងកធ្វើអត្តឃាតនៅក្នុងគុក។
ជនសង្ស័យវ័យ ៣៣ ឆ្នាំ Ram Singh
ត្រូវបានគេប្រទះឃើញចងកនឹងកំណាត់ភួយក្នុងគុក
ខណៈដែលអ្នកដែលជាប់ឃុំឃាំងជាមួយបីនាក់ផ្សេងទៀតបានដេកលក់អស់។
ជនសង្ស័យ Ram Singh ត្រូវបានគេប្រទះឃើញចងកនឹងកំណាត់ភួយក្នុងគុក
ក្រោយហេតុការណ៍នេះ គ្រួសារជនសង្ស័យ
និងមេធាវីរបស់ពួកគេបានច្រានចោលការលើកឡើងដែលថា
ការស្លាប់នេះជាការធ្វើអត្តឃាតដោយនិយាយថា
នោះជាការធ្វើឃាតទៅវិញ។
ស្របគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sushilkumar Shinde
បានគូសបញ្ជាក់ថា
ការស្លាប់របស់ជនសង្ស័យនៅក្នុងគុកដែលមានសុវត្ថិភាពខ្ពស់បំផុត
របស់ឥណ្ឌាជា ភាពផុយស្រួយដ៏ធំលើផ្នែកសន្តិសុខរបស់គុក។
រដ្ឋមន្ត្រីដដែលថា នឹងផ្ដល់ចម្លើយលើករណីដ៏អាថ៌កំបាំងនេះ ក្រោយការស៊ើបអង្កេតរយៈពេលពីរបីសប្ដាហ៍ខាងមុខ។
សូមរំលឹកថា កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ ជនសង្ស័យ ៥ នាក់ បានរួមគ្នាចាប់រំលោភ
និស្សិតស្រីវ័យ ២៣ ឆ្នាំម្នាក់នៅលើឡានក្រុង
ក្នុងទីក្រុងញូដេលី
និងបានយកសរសៃដែកចាក់ចូលយ៉ាងជ្រៅទៅក្នុងប្រដាប់ភេទ
ហើយរុញទម្លាក់ពីឡានក្រុងយ៉ាងឃោរឃៅ។
ក្រោយសម្រាកព្យាបាលប្រហែលពីរសប្ដាហ៍ជនរងគ្រោះបានស្លាប់ដោយ
សារមុខរបួសធ្ងន់ធ្ងរពេក។ បន្ទាប់ពីនោះ
ប្រជាជនឥណ្ឌាបាននាំគ្នាងើបឈរបះបោរប្រឆាំងយ៉ាងខ្លាំងក្លាដើម្បី
ឲ្យរដ្ឋាភិបាលឥណ្ឌាចាត់វិធានការប្រឆាំងនឹងការរំលោភស្ត្រីដែល
មិនត្រូវបានអើពើអស់រយៈពេលជាយូរឆ្នាំមកហើយ៕
Categories:
ព័តមានអន្តរជាតិ