នាវេលាម៉ោង ៩និង៣០នាទី នេះ លោក ខេមរៈ សិរីមន្ត កំពុងតែធ្វើសន្និសីតកាសែត ជាមួយអ្នកសារព័ត៌មានជាច្រើននាក់ នៅទីស្នាក់ការ សាន់ដេ ដោយមានការចូលរួម ពីលោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅប្រចាំ ផលិតកម្មសាន់ដេ និងកំពុងតែសួរដេញដោលគ្នាយ៉ាងមមាញឹក។
ខេមរៈ សិរីមន្ដ ថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថា ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព និងរូបលោកផ្ទាល់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ។
ខេមរៈ សិរីមន្ដ សំដែងការសោកស្ដាយ ចំពោះបណ្ដាញសារព័ត៌មានដែលបានចុះផ្សាយថា លោកមានប្រពន្ធនិងកូន ក្រោយហេតុការណ៍ដ៏រន្ធត់។
Categories:
ព័តមានជាតិ