យោងតាមប្រភពព័ត៌មានពី "យប់មិញ" ខ្មែរឡូត
ទទួលបានវីដេអូមួយ ដែលបានបង្ហោះចូល ប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃទី២ ខែមិនា
២០១៣ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនានានា។
វីដេអូនោះបង្ហាញពីការវាយតប់ រវាងក្មេងទំនើងមួយក្រុម និងប៉ូលីសពេលកំពុងបំពេញភារកិច្ច។
តាមប្រភពព័ត៌មានពីវីដេអូ បានឲ្យដឹងថា
ក្រុមក្មេងស្រាវមួយក្រុមនេះបានជិះម៉ូតូ ដោយគ្មានស្លាកលេខត្រឹមត្រូវ
ហើយត្រូវបានក្រុមប៉ូលីសចាប់យកម៉ូតូដាក់រចយន្ដ
ក៏ប៉ុន្ដែក្មេងៗទាំងនោះមិនសុខចិត្តក៏បាន បង្កើតប្រើអំពើហិង្សាទៅលើប៉ូលីស
បន្ទាប់មកប៉ូលីសក៏ធ្វើការតបតវិញ។ ព័ត៌មានដែលយើងបានដកស្រង់មកនេះ
គឺយកចេញពីវីដេអូ របស់ប្រភពព័ត៌មាន យប់មិញ
ចំនែកឯហេតុការណ៍ពិតប្រាកដនៅមិនទាន់ដឹងនៅឡើយនោះទេ។ សូមតាមដានជាមួយខ្មែរឡូត៖
Categories:
ព័តមានជាតិ