តូក្យូ៖គេហទំព័រ channelnewsasia
បានឲ្យដឹងថា របាយការណ៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៣ ខែមិនា
ឆ្នាំ២០១៣នេះថា ជប៉ុន និងសហភាពអឺរ៉ុប នឹងប្រារព្ធកិច្ចជុំនួបកំពូលមួយ
នៅក្នុងខែនេះ ចាប់ ផ្តើម ការចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដ៏ធំមួយ។
កាសែតពាណិជ្ជកម្មនីគគី បានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុប លោក ហាមែន វ៉ាន
រ៉ូមពុយ និងគណៈកម្មការ អឺរ៉ុប ដែលដឹកនាំដោយលោក ចូសេ មែនណូល ប៉ារ៉ូសូ
និងធ្វើទស្សនៈកិច្ច នៅទីក្រុងតូក្យូ ចុងខែសប្តាហ៍ នៃខែ មិនា
ដើម្បីជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សីនហ្សូ អាបេ។របាយការណ៍នេះបានឲ្យដឹងថា ភាគីទាំងពីរនិងឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយ ដើម្បីចាប់ផ្តើមកិច្ច ចរចាយៈពេលវែងមួយ តម្រង់ទៅរកពាណិជ្ជកម្មសេរី និងដើម្បីដករបាំង លើផ្នែកសេវា និងការវិនិយោគ។
មេដឹកនាំជប៉ុន និងសហភាពអឺរ៉ុប គ្រោងនិងបែងចែកកិច្ចពិភាក្សាឲ្យដាច់ពីគ្នាលើ "កិច្ចសហប្រតិបត្តិការ ពិសេសមួយ លើប្រព័ន្ធសុវត្ថិភាព បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកទេស"។
ក្រុមមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុប បានយល់ព្រម ចំពោះការចាប់ផ្តើមកិច្ចពិភាក្សា ពាណិជ្ជកម្មសេរីនៅខែវិច្ឆិកា ក្នុងទីក្រុងតូក្យូ ខណៈការសន្យា ចំពោះការការពារសុវត្ថិភាព ក្រុមអ្នកផលិតរថយន្តរបស់សហភាពអឺរ៉ុប។
រថយន្តសហភាពអឺរ៉ុប និងកម្មកររោងចក្រផលិតឡានជាច្រើន បារម្ភពីការធ្វើចរាចរ ដែលនិងនាំទៅរកការកើនឡើង ការនាំចូលរថយន្ត នៅប្រទេសជប៉ុន និងការចង្អុលបង្ហាញពីពាណិជ្ជកម្មពីមុន ជាមួយនិងកូរ៉េខាងត្បូង ដែលនាំឲ្យមានការប្រជែងការលក់រថយន្ត របស់កូរ៉េខាងត្បូង ទៅសហភាពអឺរ៉ុប។
ក្រុមមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុប បានចុះកិច្ចសន្យាការពារសុវត្តិភាព អ្នកផលិតរថយន្ត ប៉ុន្តែក្រុមហ៊ុនផលិត រថយន្ត បានធ្វើការរិះគន់លើ ពាណិជ្ជកម្មជាមុន ជាមួយនិងសមាគមអ្នកផលិតរថយន្តសហភាពអឺរ៉ុប ដែលហៅថា "ផ្លូវឯកទិស" សម្រាប់រថយន្តជប៉ុន៕
Categories:
បច្ចេកវិទ្យាថ្មីៗ