ភ្នំពេញ៖ យុវជនម្នាក់បានអះអាងថា ខ្លួននឹងមិត្តភ័ក្ដិម្នាក់ទៀត បានជិះម៉ូតូម៉ាកសេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៧ ចេញពីរាំរែកនៅក្លឹប វើលដាន់ មកដល់ចំណុចមុខក្រុមហ៊ុនណូគា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៧១ កែងផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជាង១០នាក់ ជិះម៉ូតូ៦-៧គ្រឿង ដេញតាមវាយក្បាលនឹងខ្សែក្រវាត់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង ២ទាបភ្លឺ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣។

យុវជនដែលឈរអះអាងខាងលើនេះ ឈ្មោះ ថាច់ អាយុ២២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកឯគ្នាគេម្នាក់ទៀត ដែលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់នោះឈ្មោះ ខ្យង សាំង អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា។ ឈ្មោះ ថាច់ បាននិយាយថា មុនពេលកើតហេតុ រូបគេទើបនឹងចេញពីផឹកស៊ី រាំរែក នៅក្នុងក្លឹបវើលដាន់ ដែលមានទីតាំងនៅជិតកន្លែងកើតហេតុ ក៏ត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមព្រួតវាយក្បាលនឹងខ្សែក្រវាត់ បណ្ដាលឲ្យមិត្តភ័ក្ដិគេម្នាក់ ឈ្មោះ ខ្យង សាំង រងរបួសធ្ងន់។ 

ក្រោយពេលកើតហេតុ ក្រុមជនបង្កបានរត់គេចខ្លួនបាត់អស់។
សមត្ថកិច្ចជំនាញបានចុះសួរនាំ ទើបដឹងថាពួកគេមានទំនាស់គ្នានៅក្នុងក្លឹបវើលដាន់ ពេលកំពុងរាំរែក លុះចេញមកក្រៅទើបភាគីម្ខាងជិះម៉ូតូតាមព្រួតវាយ ក្បាលនឹងខ្សែក្រវាត់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ សួរនាំ ស្វែងរកជនបង្ក


Recent Posts