ព្រះសីហនុ ៖ ប្រជាពលរដ្ឋប្រមាណជាង៦០ នាក់ ទាំងចាស់ ទាំងក្មេង កំពុងខ្វះស្បៀងអាហារ រួមនឹងដំបូលច្រកកោន បន្ទាប់ពី អាជ្ញាធរអនុវត្ត សាលក្រម ប្រើគ្រឿងចក្រ ឈួសឆាយផ្ទះសម្បែង ដែលតាំងនៅដោយស្របច្បាប់ លើដីរបស់ពួកគាត់ យកទៅឲ្យ លោក ឧកញ៉ា ជៀម ផែន ម្ចាស់ ក្រុមស្រាបៀរលីអូ។
អ្នកស្រុកចំរាំង ភូមិកែវផុសម្នាក់ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ នេះថា ក្រុមអ្នកភូមិជាង៦០ នាក់ ពេលនេះកំពុងខ្វះខាត ស្បៀង អាហារ និងទីដំបូលជ្រកកោន ក្រោយពីអាជ្ញាធរប្រើគ្រឿងចក្រ កាយកំទេចផ្ទះសម្បែងរឹបអូស យកដី ស្រែដីចំការទៅលោកឩកញ៉ា ជៀម ផែន។
អ្នកភូមិបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋជាង៦០ នាក់ កំពុងស្នាក់នៅលើទីតាំងដីមួយកន្លែងជាប់ឆ្នេរសមុទ្រ អ្នកទាំងអស់គ្នា កំពុង ជួបការលំបាក ជាពិសេសគឺក្មេងៗ កំពុតតែមិនស្រួលមានខ្លះខ្សល់ ដោយសារតែអត់បាយតាំងពីម្សិលមិញ បូករួម ទំាងអាកាសធាតុ ដ៏ត្រជាក់នៅពេលយប់។
អ្នកភូមិក៏បានអំពាវនាវឲ្យសម្បរជន មេត្តាជួយផ្តលស្បៀងអាហារ និងដំបូល ជ្រកកោនដល់ពួកគាត់ផង ព្រោះអីក្មេងៗពិបាកទប់ទល់និង អាកាសធាតុត្រជាក់ពេលយប់ និងអាកាសធាតុក្តៅហែងនោះទេ។
កាលពីម្សិលមិញប្រជាពលរដ្ឋទាំង ៤៩ គ្រួសារ រស់នៅចំណុចចម្រាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ បានស្រែកយំថា អយុត្ដិ ធម៌ជាទីបំផុត ចំពោះសាលក្រមរបស់សាលាដំបូង ខេត្ដ ព្រះសីហនុ ដែលកាត់ក្ដីឱ្យឧកញ៉ា ជៀម ផែន ឈ្នះ ហើយសមត្ថកិច្ច អាជ្ញាធរ ដឹកនាំ ដោយ មន្ដ្រីតុលាការ ចុះអនុវត្ដសាលក្រម ដោយប្រើគ្រឿងចក្រ ឈូសឆាយផ្ទះ សម្បែង និងដំណាំរបស់ពួកគាត់រាបដល់ដី បើទោះបីផ្ទះសម្បែង និងដំណាំ ទាំងនេះជា កម្មសិទ្ធិស្របច្បាប់ជាយូរណាស់មកហើយ របស់ពួកគាត់ក៏ដោយនោះ ។
ជា មួយគ្នានេះ មិនត្រឹមតែសមត្ថកិច្ច ឈូសបំផ្លាញផ្ទះដីដំណាំរបស់ពួកគាត់ នោះ ទេ ប៉ុន្ដែ ថែមសម្ពាធមួយជាន់ទៀត គឺឃុំ ពួកគាត់ ទាំងនោះ មិនឱ្យចេញមកក្រៅ ទុក ឱ្យពួកគាត់ដាច់បាយដាច់ទឹក រីឯក្មេងៗ ស្រែកយំពេញភូមិ ។ ក្នុងហេតុការនោះ លោក ឧកញ៉ា ម៉ុង ឫទ្ធី ដែលមានតួនាទី ជាសមា ជិកព្រឹទ្ធសភាដែរនោះ ក៏មិនត្រូវបាន អនុញ្ញាតឱ្យនាំបាយ ម្ហូប ក្នុងនាមជា សកម្ម ភាពមនុស្សធម៌ជូនដល់ពួកគាត់ដែរ ប៉ុន្ដែ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា លោកបានត្រៀមរួចរាល់ហើយ ទទួលយក ប្រជាពលរដ្ឋទាំងនេះ មកស្នាក់នៅ និងឱ្យ ធ្វើការ នៅចំការរបស់លោក ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋដែលរងគ្រោះ ដោយសារឧកញ៉ាមាន លុយ អាចធ្វើអ្វីៗបានទាំងអស់នោះបាន បញ្ជាក់ថា រហូតមកដល់ រសៀលថ្ងៃទី០៥ ខែមីនា នេះ ប្រជាពលរដ្ឋទាំងអស់ មិន ត្រូវបានអនុញ្ញាតឱ្យចេញ ពីភូមិដ្ឋានរបស់ គាត់ឡើយ ខណៈដែលក្មេងៗជាកូនអ្នកភូមិ បានស្រែកយំនៅទីនោះ ។ កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាននគរបាល អាវុធហត្ថ និង មន្ដ្រីយោធា ដែលលោកឧកញ៉ា ជៀម ផែន ជះលុយទៅឱ្យនោះ ត្រូវបានដាក់ពង្រាយ នៅកន្លែងអនុវត្ដសាលក្រម ហើយមិន អនុញ្ញាត ឱ្យមាននរណាផ្សេងចូលទៅ ឡើយ សូម្បីតែលោកឧកញ៉ា ម៉ុង ឫទ្ធី ជា សមាជិកព្រឹទ្ធសភាក៏ដោយនោះ ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋដែលផ្ទះ របស់ពួកគាត់ ដីដំណាំរបស់ពួកគាត់ និង ទ្រព្យសមត្ដិផ្សេងៗទៀត បានរងការខូច ខាតទាំង ស្រុង សូមលើកដៃទាំងពីរប្រណមឡើងលើ អំពាវនាវសុំកិច្ច អន្ដរាគមន៍ ដោយក្ដីយោគយល់និងមេត្តាករុណាជាទីបំផុតពីសំ ណាក់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង លោក ជំទាវ ដែលតែងតែមានព្រហ្មវិហារ ធម៌ និងការសន្ដោស ប្រោសប្រណីចំពោះពលរដ្ឋ ក្រីក្រ និងជួបការលំបាក ។
មន្ដ្រីសង្គមស៊ីវិល បានចាត់ទុកថា ជា អំពើដ៏អយុត្ដិធម៌បំផុត ចំពោះសាលក្រម ខាងលើនេះ ដែលទៅបំផ្លាញផ្ទះសម្បែង និង ដំណាំ របស់ពួកគាត់ ខណៈដែលដំណាំ ផ្លែឈើ បានដុះពេញភូមិ និងផ្ទះសម្បែង បានកសាងជាយូរណាស់មកហើយ ទាំងនេះ បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋនៅទីនោះ រស់នៅជាច្រើនឆ្នាំ មិនមែនទើបតែទៅចាប់ ដីខុសច្បាប់ នាពេលថ្មីៗនេះឡើយ ។
អង្គការសង្គមស៊ីវិល សូមអំពាវនាវឱ្យ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធនានា ពិនិត្យមើលបញ្ហានេះឡើងវិញ ជៀសវាង ធ្វើឱ្យប្រជាពលរដ្ឋ រងគ្រោះដោយសារ ឧកញ៉ា មានលុយ ៕
ទាហាន ដែលឈរជើងតាំងពីសម័យអតីតរដ្ឋកម្ពុជានៅចំរាំង និងជាអ្នកដែលទទួលបាន សិទ្ធិពីមេ បញ្ជាការ ឲ្យបែងចែកដីនៅតំបន់នេះ ទៅប្រជាពលរដ្ឋ និងគ្រួសារកងទ័ពកាលពីសម័យនោះ និងជាអ្នកជួយកសាងអគារសិក្សាមុនគេ ធ្វើពីឈើប្រក់ស្បូវ
សាលាបឋមសិក្សាចំរាំង កសាងនៅឆ្នាំ២០០៦ បច្ចុប្បន្នពុំមានទៀតទេ
ព្រះវិហារគ្រិស្ត បច្ចុប្បន្នពុំមានទៀតទេ
Categories:
ព័តមានជាតិ