សមាជិកម្នាក់របស់ចលនាអ្នកធ្វើអបគមន៍អាល់-ហារ៉ាក់យេមែន បានទទួលការអបអរសាទរនៅក្នុងការចរចាជាតិ ដែលជាប្រវត្តិសាស្ត្រមួយនៅថ្ងៃអង្គារ ដោយបានប្រកាសថាភាគខាងត្បូងមានសិទ្ធិ ទទួលឯករាជ្យ។
លោកបាននិយាយនៅក្នុងសន្និសីទដែលមានគោលបំណងរៀបចំផែនការអនាគតរបស់ប្រទេសអារ៉ាប់ ដែលក្រីក្រនេះ។ រដ្ឋាភិបាលដែលមានមូលដ្ឋាននៅភាគខាងជើងរបស់ខ្លួន បានប្រឈមមុខនឹងការរិះគន់ ពីអ្នកនៅភាគខាងត្បូង ដែលបានចោទប្រកាន់ថាខ្លួនមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវ ជាពិសេសនៅក្នុងភាពចលាចលនយោបាយពីរឆ្នាំកន្លងមក។
ខាងត្បូងនិងខាងជើងបានបង្រួបបង្រួមគ្នានៅក្នុងឆ្នាំ១៩៩០ ហើយអំណាចបានផ្ទេរទៅឲ្យខាងជើងនៅក្នុងរដ្ឋធានីសាណា។ បួនឆ្នាំក្រោយមក ការប៉ុនប៉ងមួយរបស់ខាងត្បូងដើម្បីទទួលបានឯករាជ្យនោះត្រូវបានបំបែកនៅក្នុងសង្គ្រាមស៊ីវិលមួយ។
សាលសន្និសីទបានផ្ទុះឡើងនៅក្នុងការទះដៃអបអរ នៅពេលលោកខាឡេដ បាមដាសាហ្វនិយាយថា ប្រជាជនរបស់ប្រទេសយេមែននិយាយថាប្រជាជនរបស់ប្រទេសយេមែនភាគខាងត្បូងចង់បានជម្រើសឯករាជ្យ។
លោកនិយាយថា ប្រជាជនភាគខាងត្បូងទន្ទឹងរង់ចាំដោយរីករាយចំពោះសន្និសីទដែលនឹងត្រូវគេផ្ដល់ឲ្យនូវសិទ្ធិស្វ័យសម្រេចហើយនិងទាញយករដ្ឋស៊ីវិលឯករាជ្យរបស់គេតាមរយៈមធ្យោបាយសន្តិវិធីទាំងអស់ ដែលត្រូវបានធានានៅក្នុងធម្មនុញ្ញអន្តរជាតិ។
ពួកមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និយាយថា សំណើមួយដែលត្រូវបានប្រធានាធិបតីយេម៉ែនគាំទ្រគឺត្រូវធ្វើវិមជ្ឈការ គ្រប់គ្រងនៅក្នុងប្រទេស ដោយបែងចែកវាទៅជា៦តំបន់ ដែលតំបន់នីមួយៗមានស្វ័យភាពគ្រប់គ្រាន់ស្ថិតនៅក្រោមសហព័ន្ធ៕
Categories:
ព័តមានអន្តរជាតិ