នៅវេលាម៉ោង៣និង៤៦នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១
មានគ្រោះថ្នាក់រលកយក្សស៊ូណាមិដ៏កាចសហាវមួយបានវាយប្រហារមកលើប្រទេសជប៉ុន
បណ្តាលអោយទីក្រុង Tohoku
ស្ថិតនៅភាគខាងកើតប្រទេសជប៉ុនរងការបំផ្លាញយ៉ាងខ្លាំង។
យោងតាមភ្នាក់ងារប៉ូលីស
ជាតិបានអោយដឹងថាគ្រោះធម្មជាតិដ៏សាហាវនេះបានសំលាប់មនុស្សអស់១៥,៨៨១នាក់
រងរបួស៦.១៤២នាក់ និងបាត់ខ្លួន២,៦៦៨នាក់ ហើយបើគិតមកដល់ពេលនេះ
គ្រោះធម្មជាតិនេះបានកើតឡើងកន្លងទៅ២ឆ្នាំមកហើយ។
តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺ
ការកសាងទីក្រុងរបស់ប្រទេសជប៉ុនមានការរីកចំរើនលឿនមែនទែន សឹងតែមកគួរអោយជឿ។
ខាងក្រោយនេះគឺជារូបភាពក្នុងពេលកើតហេតុការណ៍
និងក្រោយពេល២ឆ្នាំនៃការកសាងទីក្រុង៖

Categories:
ព័តមានអន្តរជាតិ