ភ្នំពេញ៖ តារាសម្តែងវ័យក្មេងសិចស៊ី កញ្ញា គង់
ចាន់ស្រីមុំ ត្រូវបានមហាជនមើលឃើញថា ការងារសិល្បៈរបស់នាងបច្ចុប្បន្ន
ហាក់មានយីអ៊ុនឡើងខ្ពស់ត្រដែត ព្រោះគេមើលឃើញថា
តារាសម្តែងសម្បូរមន្តស្នេហ៍រូបនេះ
តែងបង្ហាញវត្តមានជាញឹកញាប់នៅក្នុងខ្សែភាពយន្តនៅលើកញ្ចក់ទូរទស្សន៍ ។
ជាពិសេសទៅទៀតនោះត្រង់ថា កញ្ញា គង់ ចាន់ស្រីមុំ
ទទួលបានតំណែងតួឯកជាបន្តបន្ទាប់ ។ តារាសម្តែងសាច់សម៉ដ្ឋរលោង កញ្ញា គង់
ចាន់ស្រីមុំ ទទួលបានប្រជាប្រិយភាពខ្លាំង
ចាប់តាំងពីនាងបានសម្តែងចម្រៀងខារ៉ាអូខេបទ “បែកគ្នាទៅ” របស់លោក ហេង ពិទូ ។
ខណៈតារាសម្តែង វ័យក្មេងមានមន្តស្នេហ៍ គង់ ចាន់ស្រីមុំ ទទួល បានប្រជាប្រិយភាពខ្លាំង នាងត្រូវបានមហាជន និងស្រទាប់យុវវ័យ ដឹងយ៉ាងច្បាស់ថា នាងជាសង្សាររបស់អតីត Freshie boy លេខ២ ឆ្នាំ២០០៧ លោក គឹម សីហា និងតែងតែ មានព័ត៌មានថា អ្នកទាំងពីរកំពុងរស់ នៅក្រោមដំបូលផ្ទះ តែមួយជាមួយគ្នា ប្រៀបបីដូសចជាប្ដីប្រពន្ធ ទើបរៀបការហើយ ថ្មីៗដូច្នោះដែរ។ មិនតែប៉ុណ្ណោះ គេបានដឹងច្បាស់ទៀត លោក គឹម សីហា និងកញ្ញា គង់ ចាន់ស្រីមុំ បានបោះទុនធ្វើជំនួញរួមគ្នា បើទោះបីជាពួកគេ មិនទាន់ក្រាបផ្ទឹមចូល រោងការតាមផ្លូវច្បាប់ ក៏ដោយ ។
ជារឿយៗទស្សនិកជន តែងតែឃើញស្រីស្រស់ គង់ ចាន់ស្រីមុំ ទៅក្រៅប្រទេសជាមួយ សង្សាររបស់នាងលោក គឹម សីហា ជាញឹកញាប់ ក្នុងបំណងទៅយកឥវ៉ាន់ មកលក់ក្នុងហាងរបស់នាង និងសាងភាពផ្អែមល្ហែម ជាមួយសង្សារ បណ្ដូលចិត្តផងដែរ ។ តែអ្វីដែលធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍នោះ គឺត្រង់ថា ថ្មីៗនេះតារាសម្តែង ចូលចិត្តបញ្ចេញ ដើមទ្រូងសិចស៊ី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព ឱបថើបជាមួយប្រុសផ្សេង នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដែលគេដឹងថា មិនមែនជាសង្សារ បណ្តូលចិត្ត របស់ នាងលោក គឹម សីហា នោះទេ ។
ចំពោះរូបភាព ឱបថើបរវាងស្រីស្រស់ គង់ ចាន់ស្រីមុំ និងបុរសម្នាក់នោះ ធ្វើឲ្យមហាជនមាន ការងឿងឆ្ងល់ថាហេតុអ្វី បានជា កញ្ញា គង់ ចាន់ស្រីមុំ បណ្តោយឲ្យ ប្រុសផ្សេងឱបថើប មិនចេះខ្មាសអៀនអ៊ីចឹង ? បើបុរសនោះមិនមែន ជាសង្សាររបស់គាត់ផងហ្នឹង.. ? តែទោះជាយ៉ាងណារូបភាពនេះ ហាក់មិនធ្វើឲ្យ សង្សាររបស់កញ្ញា គង់ ចាន់ស្រីមុំ លោកគឹម សីហា មានការអាក់អន់ចិត្ត ឬប្រច័ណ្ឌនោះឡើយ ព្រោះបើយើងមើល ទៅលើទិដ្ឋភាព នៅក្នុងរូបនោះ គឺជាការថតនៅក្នុង ពិធីខួបកំណើត តែប៉ុណ្ណោះ ។
អ្នកតាមដាន សកម្មភាពតារាខ្មែរ កំពុងតែទន្ទឹង រង់ចាំមើលថា ពេល គង់ ចាន់ស្រីមុំ ក្លាយជានារីក្លាហាន ហ៊ានបញ្ចេញរូបឱបថើប ជាមួយប្រុសផ្សេង ជាសាធារណៈនៅពេលនេះ អាចនឹងមានប្រតិកម្មអ្វីខ្លះ ពីសំណាក់សង្សារ បណ្ដូលចិត្តរបស់នាង ខណៈអ្នកទាំងពីរបាន ស្គាល់ចិត្តស្គាលថ្លើមគ្នា រហូតហ៊ានរំលង ប្រពៃណីខ្មែរ រស់នៅក្រោមដំបូលផ្ទះ ជាមួយគ្នាហើយនោះ ៕

Categories:
សិល្បះនិងកំសាន្ត