ភ្នំពេញ៖ តារាចម្រៀងដើម ទ្រូងសិចស៊ី ប្រចាំផលិតកម្ម “ថោន” កញ្ញា សាសា ត្រូវបានមហាជន និងស្រទាប់យុវវ័យ មើលឃើញថា បច្ចុប្បន្នប្រជាប្រិយភាព របស់នាងហាក់ធ្លាក់ ចុះថមថយ ស្ទើរហៅលែងឮទៅហើយ ព្រោះមហាជនទូទៅ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ គ្រប់បទចម្រៀងរបស់កញ្ញា សាសា មិនសូវទទួលបាន ប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន និងស្រទាប់យុវវ័យទាល់តែសោះ ពោលគឺស្ងាត់ជ្រងំគ្មាន បទមួយណាឲ្យ រញ្ជូយសង្វៀនសិល្បៈ ដូចតារាចម្រៀងរួម ទ្រនំជាមួយនាងឡើយ ។ ជាក់ស្តែងដូចជា តារាចម្រៀងកញ្ញា សុគន្ធ នីសា ,មាស សុខសោភា,និង អេននីហ្សាម សុទ្ធតែមានបទចម្រៀង ផ្ទុះគ្រប់ៗគ្នា ។
បើទោះបីជា អាជីពចម្រៀងរបស់ តារាចម្រៀងដើម ទ្រូងធំមូលក្បំ កញ្ញា សាសា ហាក់ស្ងប់ស្ងាត់ បន្តិចក៏ពិតមែន ប៉ុន្តែចំពោះ វត្តមានរបស់នាង គឺនៅតែបង្ហាញជានិច្ច នៅលើកញ្ចក់ទូរទស្សន៍ និងនៅតាម Concert នានា ។ កាលពីកន្លងទៅតារាចម្រៀង សាច់សដូចបណ្តូលចេក សាសា ធ្លាប់ពើបប្រទះនូវព្យុះ ភ្លៀងព័ត៌មានមួយចំនួនថា នាងមានអង្គរក្សតាម ហែហមដូចជំទាវ ។ តែមិនយូរប៉ុន្មាន ព័ត៌មានដូចភ្លើង ចំបើងមួយនេះ ត្រូវរន្លត់ទៅវិញមួយរំពេច ។ អ្វីដែលធ្វើឲ្យមហាជននិង ស្រទាប់យុវវ័យ ចាប់អារម្មណ៍ជាថ្មីនោះ គឺត្រង់ថា ថ្មីៗនេះតារាចម្រៀងថ្ពាល់ ខួចសាច់សដូចត្រកួនឈ្លក់ទឹក រូបនេះ ត្រូវបានអ្នកនៅក្នុង ចង្កោមសិល្បៈដែល ស្និទ្ធនឹងនាង បង្ហើបប្រាប់ LookingTODAY ថា កញ្ញា សាសា មានបុរសទ្រព្យ ស្តុកវ័យ៣០ប្លាយម្នាក់ តាមស្រឡាញ់ និងតាមផ្គាប់ចិត្តនាងជារៀងរាល់ថ្ងៃ ។
មិនតែប៉ុណ្ណោះប្រភពដដែល បានបង្ហើបទៀតថា បុរសម្នាក់ដែល គេអះអាងថាជា អ្នកមានទ្រព្យស្តុកនោះ តែងតែបណ្តើរគ្នាទៅញ៉ាំអីៗ ជាមួយ កញ្ញា សាសា ជាញឹកញាប់ តាមហាងទំនើបៗ មានបំពាក់ម៉ាស៊ីន ត្រជាក់ស្ទើររងាញាក់ញ័រ។ លើសពីនេះទៅទៀត គេក៏ឧស្សាហ៍ឃើញស្រីស្រស់ សាសា ចូលក្លឹបកម្សាន្តជាមួយបុរសនោះ ផងដែរ ។
បើទោះបីជាមានប្រភពបាន បង្ហើបប្រាប់បែបនេះក្តី នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៣គេហទំព័រ Looking TODAY មិនអាចទាក់ទង សុំការស្រាយបំភ្លឺ ពីកញ្ញា សាសា បានទេ ដោយសារតែលេខ ទូរស័ព្ទដែលនាងធ្លាប់ ប្រើមិនអាចទាក់ទងបាន ។ តែទោះជាយ៉ាងណា LookingTODAY នៅតែរង់ចាំនឹង ស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយពីរឿង ដ៏រសើបមួយនេះ ដើម្បីឲ្យមហាជន បានដឹងជាក់ច្បាស់ ៕

Looking Today
Looking Today
Looking Today
Looking Today

Recent Posts