ព្រះ​ខ័ន​រាជ​ រក ​បាន​៣​គ្រាប់​ ក្នុង​តង់​ទី​១។ គ្រាប់​ទី​​មួយ​រក​បាន​ដោយ​កីឡាករ​ ផាន់នី​ អ៊ីរដ្ឋា​ នៅ​នាទី​​៣៦​ ខណៈ​គ្រាប់​ទី​២​ ស៊ុត​បញ្ជូល​ទី​ដោយ​កីឡាករ​ជើង​ចាស់​ ឃួន​ ឡា​បូរ៉ាវី នៅ​នាទី​​៣៧។ ចំណែក​គ្រាប់​ទី​៣​ រក​បាន​​កីឡាករ​ ប្រាក់​ មុន្នី​ឧត្តម​ នៅ​នាទី​៤៥។
ក្នុងតង់ទី២ ព្រះខ័នរាជបន្ថែមគ្រាប់បាល់ ៤ គ្រាប់ទៀត។​ កីឡាករប្រធានក្រុម ឃួន ឡាបូរ៉ាវី ទាត់ចូលទីក្នុងនាទី ៥៤ ខណៈដែល សុក ចាន់រស្មី រកគ្រាប់បាល់ទី ៥ ឱ្យនៅនាទី ៦៩។  ខ្សែការពារ James Adekule របស់​ព្រះខ័នរាជរកបានគ្រាប់ទី៦ នៅ​នាទី៧៥ ស្រប​ពេល ឃួន ឡាបូរ៉ាវី បន្ថែម​គ្រាប់​បាល់ទី៣ របស់​ខ្លួនក៏ដូចជាគ្រាប់​ទី៧ របស់​ក្រុម​នៅ​ក្នុង​ប្រកួត​នេះ​នៅ​នាទី ៨៦។
ចប់ការប្រកួត ព្រឹទ្ធសភា ០ – ៧ ព្រះខ័នរាជ។
ចំណែកភ្នំពេញក្រោន​ ​បាន​រុញ​ច្រាន​ឲ្យ​ការពារជាតិ​ទៅ​​កាន់​តំបន់​កាន់​តែ​យ៉ាប់យ៉ឺន​ បន្ទាប់​ពី​យក​ឈ្នះ​ ២-០​ ​អម្បាញ់មិញ​នេះ។ ​ពីរ​គ្រាប់​របស់​ ភ្នំពេញក្រោន​ ​ស៊ុត​នៅ​តង់​ទី​២​ ខណៈដែល​ តង់ទី​១​ បាន​ត្រឹម​ ០-០ ​នោះ។ ​គ្រាប់​ទី១​ គឺ​ជា​ការ​តែត​របស់​ ខ្សែ​ការពារ​​ Obadin ​ក្រោយ​​ការ​បញ្ជូន​បាល់​ចេញ​ពី​ជ្រុង​របស់​ អ៊ុក សុធី​​នៅ​នា​ទី​ទី​៦៣​ ពេល​ដែល​ អ៊ុំ វិចិត្រ​ ឡើង​ផុត​បន្តិច។ ​ដោយ​ឡែក​កំពូល​ខ្សែ​ប្រយុទ្ធ​ទើប​ជា​ពី​របួស​ គួច សុកុម្ភៈ​ ​​បន្ថែម​គ្រាប់​ទី​២​​នៅ​នា​ទី​ទី​៦៩​ បន្ទាប់​ពី​ការ​​បញ្ជូន​បាល់​របស់​ Nelson Oladiji ទៅ​​ឲ្យ​ ឃីម បូរី តែ​ភ្លាត់​ទៅ​ចំ គួច សុកុម្ភៈ ដែល​ជា​​អ្នក​ស៊ុត​បាន​សម្រេច ។ ​​


ភ្នំពេញក្រោន
ជម្រើស ១១ នាក់​ដំបូង​របស់​ភ្នំពេញក្រោន ៖
សំរិទ្ធ​ សីហា, ថោង ដា, ឡេង ណារិន, ឃឹម បូរី, អ៊ុក សុធី, គួច សុគុម្ភៈ, ម៉ាត់​ ហូសាន់, សុះ​ ស៊ូហាណា, Nelson Oladiji, ហុង ផេង, Obion Obadin។

ក្រសួងការពារជាតិ
ជម្រើស​ ១១​ នាក់​ដំបូង​របស់​ក្រសួងការពារជាតិ៖
អ៊ុំ វិចិត្រ, ពុំ តុលា, នេត វាសនា, ពៅ ភារិទ្ធ, ​មាឃ ឆដារ៉ាវុធ, អ៊ុង តារា, វ៉ា បុត្រទ្រ័រ, កែ វណ្ណៈ, អ៊ុង វីតា, ឈិន ឈឿន, ភួន សុខសាណា។
តារាង​ចំណាត់​ថ្នាក់MCL2013​​សប្ដាហ៍​ទី៥
ក្រុមចំ.ប្រកួតឈ្នះស្មើចាញ់គ្រាប់ ​ស៊ុតគ្រាប់ ​ គេស៊ុតផលសងពិន្ទុ
១.​បឹងកេត២៥២១១៥
២.ភ្នំពេញ​ក្រោន១១១១
៣.ព្រះ​ខ័នរាជ១៤១០
៤.អគ្គ​ស្នង​ការ​នគរបាល​ជាតិ១៣
៥.ណាហ្គាខប១០
៦.គីរីវង់​សុខ​សែន​​ជ័យ១០
៧.អាស៊ឺអឺរ៉ុប១០-៧
៨.ក្រសួង​ការពារ​ជាតិ១២-៩
៩.បៀលប្រាយយូណាយធីត១២-៩
១០.ព្រឹទ្ធសភា២៩-២៦