របាយការណ៍ដដែលប្រាប់ឲ្យដឹងថា រថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ១០៣គ្រឿង គឺរថយន្តទេសចរណ៍ ១៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៤៤គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ២២គ្រឿង និងរថយន្តដឹកទំនិញធុនធំ ២១គ្រឿង។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៦៨គ្រឿង និងនៅស្នងការដ្ឋាននគរបាល ខេត្ត/រាជធានី ៣៩គ្រឿង៕
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរនៅកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ទូទាំងប្រទេស ១៨លើក (យប់ ៨លើក)បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ម្នាក់) របួសធ្ងន់ ២២នាក់ (ស្រី ៨នាក់)របួសស្រាល ១៤នាក់ (ស្រី ៤នាក់) នេះបើតាមការឲ្យដឹងពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងគ្រោះថ្នាក់ចរាចរទាំង ១៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ៣១គ្រឿង ក្នុងនោះម៉ូតូ ២០គ្រឿង រថយន្តធុនតូច ៨គ្រឿង យានផ្សេងៗ ២គ្រឿង និងកង់ ១គ្រឿង។
ប្រភពខាងលើបានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៧លើក មិនគោរពសិទ្ធអាទិភាព ១លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ២លើក ស្រវឹង ៦លើក បើកបរប្រើទូរស័ព្ទដៃ ១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១៨នាក់ (យប់ ១០នាក់)។
Categories:
ព័តមានជាតិ