កំពត៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ក្រោយពីមានជនមិនស្គាល់ អត្តសញ្ញាណ ចំនួន៣នាក់ បានធ្វើសកម្មភាពចាក់ ប្រហារកាល ពីវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិ លេខ៣៣ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជនរងគ្រោះ និងមិត្តភក្តិទាំងបីនាក់ កំពុងឈប់ម៉ូតូ ប្រុងទៅយកស្រីខារ៉ាអូខេ យីហោកាំងកាំង ទៅដេកជាមួយ ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានឈ្មោះ បែន ផល្លា អាយុ៣០ឆ្នាំ មុខរបរអ្នក បើករថយន្ត ដឹកដី រស់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកំពង់ត្រាច ខេត្តកំពត បានចូលទៅច្រៀង ខារ៉ាអូខេ យីហោ កាំងកាំង។
លុះពេលច្រៀងចប់ បានតថ្លៃនារីខារ៉ាអូខេ ដើម្បីយកទៅដេក តែទំនងថ្លែពេក ក៏មិនយកទៅ ប៉ុន្តែពេលជិះម៉ូតូ ដល់ចំណុចកើតហេតុ ប្រហែលគិតថា ថ្លៃប៉ុណ្ណឹងមិនថ្លៃនោះ ជនរងគ្រោះ និងមិត្តភក្តិ ខណៈឈប់ម៉ូតូប្រុងបកទៅយកនារីខារ៉ាអូខេវិញ ស្រាប់តែ មានជនមិនស្គាល់មុខ ចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង គ្នាបីនាក់ ចាក់ជនរងគ្រោះពីក្រោយ ស្លាប់តែម្តងទៅ។
បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងធ្វើការ ស្រាវជ្រាវ និងតាមចាប់ជនសង្ស័យទាំងនេះ៕
Categories:
ព័តមានជាតិ