កូរ៉េខាងត្បូង នឹង​ទិញ​កាំជ្រួច Spike ចំនួន​៦០​គ្រាប់ ដែល​ទើប​ត្រូវបាន​អភិវឌ្ឍន៍ និង​រថយន្ត​ចល័ត​២​គ្រឿង សម្រាប់​ដាក់ពង្រាយ​លើ​កោះ Bae Kngeong និង Yeonpyeong នៅ​ខែ​ក្រោយនេះ ។​
ពួក​អ្នកជំនាញការ​កូរ៉េខាងត្បូង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​ផែនការ​នាំចូល កាំជ្រួច​របស់​អ៊ីស្រាអែល ដែលមាន​តម្លៃ ៥៨​ពាន់​លាន Won បំណង​វាយប្រហារ​ចំៗ​គោលដៅ កាំភ្លើង​ធំ​តាម​ឆ្នេរសមុទ្រ កូរ៉េខាងជើង ។​
​ក្រុង Seoul បាន​មានបំណង​ទិញ​កាំជ្រួច Spike NLOS (Non Line of Sight) ភ្លាមៗ​តាំងពី​កូរ៉េខាងជើង បាន​បាញ់​ផ្លោង​មកលើ​កោះ Yeonpyeong កាលពី​ខែ ១១/២០១០​មក​ម្លេះ សំដៅ​មានប្រតិកម្ម​ភ្លាមៗ និង​ប្រាកដ​មួយ​ទៅលើ​ការវាយលុក​របស់​កូរ៉េខាងជើង ដើម្បី​ជំនួស​ឲ្យ​កាំភ្លើង​ធំ K-9 ដែល​មិន​សមស្រប​នឹង​ភារៈកិច្ច ។​
​កម្លាំង​ទ័ពអាកាស​ប្រើ​យន្តហោះ F-15k ឬ KF-16 ពិតជា​អាច​កំទេច​បាន​មូលដ្ឋាន​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង​មែន តែ​វា​ត្រូវ​ចំណាយពេល​ក្នុង​ប្រតិបត្តិ​ការហោះហើរ​ទៀត ។ ពោលគឺ​មិន​វាយ​សង​ភ្លាមៗ​បាន ។​
​តំណាង​របស់ Rafael ឲ្យ​ដឹងថា Spike NLOS អាច​វាយប្រហារ​ចំ​គោលដៅ ១០០% ក្នុង​ចម្ងាយ​២៥km ។ ពោលគឺ​វា​មាន​សមត្ថភាព​បាញ់​ចំ​គោលដៅ​ទំហំ​ប៉ុន​បង្អួច​ផ្ទះ ។​
Rafael នៅបាន​ភ្ជាប់​បន្ថែម​កាមេរ៉ា​លើ​កាំជ្រួច Spike ដើម្បី​បង្កើន​សមត្ថភាព វាយប្រហារ​គោលដៅ​នោះ ក្នុង​បរិយាកាស​បែបណា ហើយ​មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ ។​
​វា​អាច​បាញ់​បង្ហោះ​បាន ទាំង​លើ​យន្តហោះ រថក្រោះ នាវា ឬ​ផ្ទៃដី ព្រមទាំង​មាន​អមដោយ​ឧបករណ៍​ស្វែងរក​គោលដៅ ប្រើ​កាំភ្លើង Infrared ។​
​វា​អាច​បាញ់​ពីលើ​យន្តហោះ ផ្ទៃដី​
​បាញ់​ចេញពី​នាវា​
​បាញ់​ចេញពី​រថយន្ត​ចល័ត​
​វាយ​បំបាំងកាយ​

Recent Posts