-ជនរងគ្រោះ ដែលស្លាប់ ម្នាក់ជាអ្នកបើក រថយន្តស្ទូច និងម្នាក់ទៀត ជាមន្រ្តីក្រុមហ៊ុន ធារារ៉ាប់រង កាំមីនកូ ខណៈអធិការងម្នាក់ បានបាក់ដៃ
ព្រះសីហនុ៖ មានហេតុការណ៍ ដ៏គួរឲ្យរន្ធត់ មួយទៀត បានកើតឡើង នៅកន្លែងគ្រោះថ្នាក់ ចរាចរណ៍ របស់ក្រុមតារាចម្រៀង លោក ខេមរៈ សេរីមន្ត តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្រុកព្រៃនុប នោះ ខណៈកម្លាំងសមត្ថកិច្ច កំពុងតែជួយ អន្តរាគមន៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ស្រាប់តែមាន រថយន្តមួយគ្រឿង បើកចុះចំណោទ ក៏ដាច់ហ្វ្រាំង ហើយបានបុក មនុស្ស បណ្តាលឲ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ ។
សមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាល ចារាចរណ៍ជើងគោក បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់ចំនួន២នាក់ ខាងលើនេះ រួមមានម្នាក់ ជាមន្រ្តីរបស់ក្រុមហ៊ុន ធារារ៉ាប់រង កាំមីនកូ និងម្នាក់ទៀត ជាអ្នកបើករថយន្តស្ទូច ។ រីឯអ្នករងរបួសចំនួន៤ទៅ៥នាក់ នោះមានម្នាក់ជាអធិការរង នគរបាល ស្រុកព្រៃនប់ លោក សេង ចំរើន ទទួលផែនចរាចរណ៍។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈការកកស្ទះចរាចរណ៍ ដែលមានមនុស្សយ៉ាងណែនតាន់តាប់ និងការចោមរោមមើល យ៉ាងច្រើនកុះករ និងមានការជួយ អន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ចផងនោះ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ទៅលើក្រុមតារាចម្រៀង លោក ខេមរៈ សេរីមន្ត នោះ ស្រាប់តែមានរថយន្ត របស់ក្រុមហ៊ុន ឯកជនមួយគ្រឿង បានបើកចុះចំណោទ ហើយដាច់ហ្វ្រាំង រួចក៏ជ្រុលទៅបុក មនុស្ស បណ្តាលឲ្យស្លាប់ មន្រ្តីរបស់ក្រុហ៊ុន ធារារ៉ាប់រងកាំមីនកូ ហើយរថយន្ត ក៏ជ្រុលទៅបុកអ្នកបើករថយន្តស្ទូច បណ្តាលឲ្យស្លាប់ទៀត។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ៕
ដោយ៖ 2BiC-News
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Recent Posts