នៅថ្ងៃអាទិត្យ នេះ ប៉ូលិសម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា ប៉ូលិសម៉ាឡេស៊ីពីរនាក់របួសក្នុងការបាញ់ប្រហារគ្នាជាមួយក្រុម ប្រដាប់អាវុធហ្វីលីពីនកាលពីយប់មិញនេះ ខណៈដែលប៉ូលិសម៉ាឡេស៊ីព្យាយាមបញ្ចប់ការរំលោភលុកលុយនៅក្នុងរដ្ឋដាច់ ស្រយាល Sabah ប្រទេសម៉ាឡេស៊ីដែលសម្លាប់មនុស្ស ៦១ នាក់ រហូតមកដល់ពេលនេះ។
ប៉ូលិសម៉ាឡេស៊ីកំពុងល្បាត
ក្រុមសកម្មប្រយុទ្ធហ្វីលីពីន
៥៣ នាក់ និងប៉ូលិសម៉ាឡេស៊ី ៨ នាក់ត្រូវស្លាប់
ចាប់តាំងពីក្រុមប្រដាប់អាវុធអ៊ីស្លាមហ្វីលីពីនមួយនេះ
បានសម្រុកចូលក្នុងរដ្ឋ Sabah កាលពីខែមុន និងអះអាងថា
តំបន់នោះជាទឹកដីរបស់ខ្លួន។
ម៉ាឡេស៊ី
បានទទូចឲ្យក្រុមខ្មាន់កាំភ្លើងនោះចុះចាញ់ដោយគ្មានលក្ខខណ្ឌ
តែពួកគេបដិសេធមិនព្រមចុះចាញ់ លាក់ខ្លួនតាមភូមិ និងតំបន់ផ្សេងៗ
ក្នុងរដ្ឋនេះ និងបាញ់ប្រហារមកលើប៉ូលិសម៉ាឡេស៊ី។
ទន្ទឹមនឹងពេលនេះដែរ អាជ្ញាធរម៉ាឡេស៊ីកំពុងត្រៀមកងទ័ពប្រមាណជា
៣.៥០០ នាក់ ដើម្បីការពារប្រជាជនជាង ១,៤ លាននៅក្នុងរដ្ឋនេះ
បន្ទាប់ពីការលុកលុយ។
ក្រុម
ខ្មាន់កាំភ្លើងអ៊ីស្លាមហ្វីលីពីន
បានចូលលុកលុយក្នុងភូមិកសិដ្ឋានមួយក្នុងរដ្ឋSabah កាលពីថ្ងៃទី១២
ខែកុម្ភៈ កន្លងទៅនេះ ព្រមទាំងប្រកាសអះអាងថា
នោះជាទឹកដីរបស់ខ្លួន
ដែលញ៉ាំងឲ្យអាជ្ញាធរម៉ាឡេស៊ីធ្វើការវាយប្រហារទាំងផ្លូវអាកាស
ទាំងថ្មើរជើងលើកន្លែងលាក់ខ្លួនក្រុមនេះ។ មនុស្ស ៨៥ នាក់
ត្រូវចាប់ខ្លួន៕
Categories:
ព័តមានអន្តរជាតិ