កំពង់ចាម ​៖ ​យុវជន​ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ចំ​លើ​ស្ពាន​គីហ្សុណា ក្នុង​ខណៈ​ពេល​ដែល​អ្នក​ទាំងពីរ​កំពុង​​ជិះ​ម៉ូតូ​ស្កូពី​ឌុប​គ្នា​ ឆ្លង​កាត់​ស្ពាន​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ជាមួយ​រថយន្ត​ធំ​ ហើយ​ទំនង​ជា​​បើក​គេច​ វ៉ា​ជែង​រថយន្ត​ធំ​នោះ ​លើ​ថ្នល់​ខ្នង​ស្ពាន​ខុស​បច្ចេកទេស ​​ដួល​ម៉ូតូ ក៏​ត្រូវ​រថយន្ត​ធំ​បើក​កិន​ រួច​​បន្ថែម​ល្បឿន​គេច​បាត់​តែម្ដង។
ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣ និង​២៥​នាទី​យប់​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៣ ត្រង់​ចំណុច​លើ​ស្ពាន​គី​ហ្សុ​ណា ​ចន្លោះ​បង្គោល​B១១ និង​B១២ ស្ថិតក្នុង ​ភូមិ​ ទន្លេបិទ ​ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តកំពង់ចាម។
លោក ​អនុសេនីយ៍ឯក ​សូ សារ៉ាត់​ អធិការរង​ទទួល​បន្ទុក​សណ្ដាប់ធ្នាប់​ស្រុក​ត្បូងឃ្មុំ ​បាន​ឲ្យ​ដឹង​ថា ​អ្នក​បើកបរ​ម៉ូតូ​ស្កូពី​ ពណ៌​ផ្កាឈូក មាន​ឈ្មោះ ភឿន សុភ​ត្រា ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​​អ្នក​រួម​ដំណើរ​ ឈ្មោះ នួន ចាន់នី​ ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម។ លោក​អធិការ​រង​បន្ត​ថា ​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ទំនង​ជា​អ្នក​បើក​ម៉ូតូ​គេច ឬ​បើក​វ៉ា​ជែង​រថយន្ត ក៏​រេ​ចង្កូត​ដួល​ជាហេតុ​បណ្ដាល​ឲ្យ​រថយន្ត​ធំ​ដែល​កំពុង​ធ្វើដំណើរ​ស្រប​ ទិស​គ្នា (​ពី​លិចទៅ​កើត​ ពី​កំពង់ចាម​ទៅ​ទន្លេបិទ) ​បើក​កិន​តែម្តង ទើប​បណ្ដាល​ឲ្យ​អ្នក​ទាំងពីរ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។
លោក ​បាន​បញ្ជាក់​ទៀត​ថា អ្នកបើកបរ​ម៉ូតូ​ជា​កម្មករ​ធ្វើ​រថយន្ត​នៅ​ហាង​ឈ្មោះ ហ៊ាង និង​អ្នក​​រួម​ដំណើរ​ស្រី​នោះ ជា​អ្នក​រត់​តុ​​គុយទាវ នៅ​ហាង តា​រ៉េ​ន ហើយ​ហាង​ទាំងពីរ​នៅ​ជិត​គ្នា​គឺ​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ថ្មី​ដូចគ្នា។ ក្រោយពេល​កើតហេតុ​សាក​សព​ទាំង​២​នាក់​ត្រូវ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ ៧​ដេរ ​យក​ទៅ​រក្សាទុក​ រួច​ធ្វើការ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​​ ប្រពៃណី។
ដោយឡែក ​រថយន្ត​ធំ​បង្ក​ដែល​ព្យាយាម​បើក​គេច​ទៅ​ទិសខាងកើត ត្រូវ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​តាមដាន​ស្រាវជ្រាវ​តាមផ្លូវ​ជាតិ​ លេខ​៧​រហូតដល់​ស្ពានដែក​តែ​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ៕
សាន វិ​ឡែ​ម
g

Recent Posts