រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថាទាហានទី៥របស់បារាំងត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការរយៈពេល៩សប្ដាហ៍របស់ប្រទេសប្រឆាំងនឹងពួកឧទ្ទាមឥស្លាមនៅក្នុងប្រទេសម៉ាលី។
យោងទៅតាមការិយាល័យប្រធានាធិបតី និង ក្រសួងការពារជាតិបារាំងបានឲ្យដឹងថា ឧបករណ៍បំផ្ទុះគ្រាប់បែកបានចុចបំផ្ទុះនៅក្រោមរថយន្តកំពុងដឹកCrporal Alexandre Van Dooren ក្នុងអំឡុងពេលស្រាវជ្រាវរកពួកឧទ្ទាមប្រដាប់អាវុធដែលលាក់ខ្លួននៅក្នុងភ្នំIfoghasភាគខាងជើងរបស់ប្រទេសម៉ាលីនៅថ្ងៃសៅរ៍។
រដ្ឋាភិបាលបានបន្ថែមថា ទាហានវ័យ២៤ឆ្នាំម្នាក់មកពីកងវរសេនាធំទ័ពថ្មើរជើងម៉ារីន នៃAngouleme ត្រូវបានសម្លាប់ និងទាហាន៣នាក់ផ្សេងទៀតបានរងរបួស។
បារាំងបានចាប់ផ្ដើមប្រតិបត្តិការជើងគោក និងអាកាសនៅក្នុងខែមករាដើម្បីបំបែកការកាន់កាប់របស់ពួកឧទ្ទាមនៅតំបន់ ដោយនិយាយថា សកម្មប្រយុទ្ធបានរៀបចំបង្កហានិភ័យចំពោះអាហ្វ្រិកខាងលិច និងអឺរ៉ុប។
ការវាយលុកបានរឹបអូសយកប្រទេសម៉ាលីភាគខាងជើង ពីការកាន់កាប់របស់ឥស្លាមនិយម និងបានសម្លាប់យុទ្ធជនអស់ជាច្រើន។ ពួកឧទ្ទាមផ្សេងទៀតបានគេចខ្លួនចេញពីរូងភ្នំ និង លាក់ខ្លួននៅក្នុងវាលខ្សាច់ស្តុកដោយអាវុធ និង សន្និធិ។
ប្រធានាធិបតី Francois Hollande បានចេញផ្សាយនូវសេចក្ដីថ្លែងការណ៍មួយដោយនិយាយថា ប្រតិបត្តិការយោធា ស្ថិតនៅ «ទីបញ្ចប់, ដំណាក់កាលផុយស្រួយបំផុត»របស់ខ្លួន៕
មនោសែន
Categories:
ព័តមានអន្តរជាតិ