ជនសង្ស័យក្នុងការលួចរទេះសណ្តោង២រូប បានត្រូវពលរដ្ឋនៅភូមិមួយ នាប្រទេសអេហ្ស៊ីព ចាប់សម្រាតខោអាវ រួចចងព្យួរជើងឡើងលើធ្វើទារុណកម្មដល់ស្លាប់ នៅកណ្តាលហ្វូងមនុស្សរាប់ពាន់នាក់ ។
ចោរ២នាក់ ត្រូវចងព្យួរនៅមុខមនុស្សរាប់ពាន់នាក់
ហេតុការណ៍នេះបានកើតឡើងនៅប្រជុំជន Saamanod ខេត្ត Gharbiya ចម្ងាយពីរដ្ឋធានីកាយរ៉ូ ៩០គីឡូម៉ែត្រ ។ ក្រៅពីលួចរទេះសណ្តោង ជនល្មើសនៅរងការចោទប្រកាន់ពីបទចាប់ជំរិតក្មេងស្រីម្នាក់ អង្គុយក្នុងរទេះសណ្តោង តែសំណាងល្អ នាងនោះបានរត់គេចខ្លួនបាន ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ហ្វូងមនុស្សបានចាប់ជនល្មើសសម្រាតខោអាវ វាយដំហើយចាប់ព្យួរជើងពួកគេពីដំបូលអាគារចតរថយន្តក្រុង ។
គេបានឃើញស្នាមរបួសជាច្រើនលើរាងកាយ ហើយហ្វូងមនុស្សនៅជុំវិញនោះស្រែកហ៊ោថា សម្លាប់វាទៅៗ ! ។
ចុងក្រោយហ្វូងមនុស្សបានស្រាយទម្លាក់ចោរទាំង២រូបនោះ ហើយយកទៅបោះចោលពីមុខប៉ុស្តិ៍ប៉ូលិសមួយនៅជិតនោះ ។ ប៉ូលិសបានដឹកពួកនោះទៅមន្ទីរពេទ្យ តែដោយរងរបួសធ្ងន់ក៏ស្លាប់បាត់ទៅ ។
នៅពេលកើតហេតុ ប៉ូលិសពុំអាចជ្រៀតចូលបាន ព្រោះនៅតាមផ្លូវចូលទីក្រុងនោះ កំពុងរងការធ្វើបាតុកម្មបិទផ្លូវពីសំណាក់អ្នកបើកបររថយន្តក្រុង ទាមទារឲ្យប្រេងឥន្ធនៈបញ្ចុះតម្លៃ ។
មនុស្សច្រើននាក់ នាំគ្នាថតយករូបភាព
ព័ត៌មានបន្ថែមទៀតថា ពលរដ្ឋនៅប្រជុំជននេះ កំពុងត្រៀមខ្លួនទប់ទល់តបតនឹងការសងសឹកពីសំណាក់អ្នកភូមិ Mahallahit Ziyad ដែលជាភូមិកំណើតរបស់ជនល្មើស២រូបនេះ ។
នេះពិតជារបៀបដោះស្រាយបែបច្បាប់ព្រៃដ៏សាហាវបំផុត ៕
Categories:
ព័តមានអន្តរជាតិ