រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានប៉ូលិសចេញទូកជួយស្រង់ទាន់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ មីនា ២០១៣ ។
ការដែលស្ត្រីខាងលើលោតទឹកសម្លាប់ខ្លួននេះ គេនៅមិនទាន់ដឹងពីមូលហេតុនោះឡើយ ដោយសារគាត់សន្លប់ស្តូកស្តឹងទៅហើយ ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះនួន សាវី អាយុ២៩ឆ្នាំ មានទីលំនៅភូមិទី២ ឃុំរការក្នុង ស្រុកដូនកែវ ខេត្តតាកែវ នេះបើតាមអត្តសញ្ញាណប័ណ្ណនៅជាប់នឹងខ្លួនស្ត្រីរងគ្រោះ ៕

Recent Posts