កំពត ៖ រថយន្ដសាំយ៉ុង បើកគេច រថយន្ដបែន ដឹកដីជ្រុលចង្កូត ធ្លាក់ទៅបុកដី នៅកៀនផ្លូវជាតិជាប់ បណ្ដាលឱ្យខូច រថយន្ដពីខាងមុខយ៉ាងដំណំ រីឯម្ចាស់រថយន្ដ រងរបួសបន្ដិចបន្ដួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើត ឡើង នៅម៉ោង ៣ និង៣០នាទី រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ នៅមុខប៉ុស្ដិ៍ នគរបាលចរាចរខេត្ដ លើកំណាត់ផ្លូវជាតិ លេខ ៣ កំពត, ព្រះសីហនុ ស្ថិតក្នុងភូមិ រលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត។
យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនហេតុការណ៍គេឃើញ រថយន្ដទាំង ២គ្រឿងនេះ បើកបរស្របទិស គ្នា ពីលិចទៅកើត ដោយ រថយន្ដបែនម៉ាក IZUZU ដឹកដី ពណ៌បៃតង ពាក់ស្លាកលេខ កណ្ដាល 3A-0429 បើក ពីមុខរថយន្ដ សាំយ៉ុង កូរ៉េពណ៌ស ដឹកត្រីពេញរថយន្ដ  ពាក់ ស្លាក លេខ ព្រះសីហនុ 2A-4084 នៅពេលដល់ចំណុច កើតហេតុ គឺរថយន្ដបែន បានបត់ឆ្វេងដៃ សំដៅចូលទៅដឹកដី នៅតាមបណ្ដោយផ្លូវលំ មួយ បត់យ៉ាងតក់ក្រហល់ ជួនពេលរថយន្ដ សាំយ៉ុង ដែលកំពុងបើកប្រដេញពីខាង ក្រោយ។ ដោយមិនបានប្រុងប្រយ័ត្នផង នោះ ក៏បញ្ជាចង្កូតរថយន្ដ មកពីខាងស្ដាំ រួច ហើយ ក៏ធ្លាក់ចូលទៅក្នុងខាងថ្នល់របៀប នេះតែម្ដងទៅ ។
នគរបាលបានឱ្យដឹងថា ក្រោយហេតុ ការណ៍រថយន្ដបង្ក គឺជារថយន្ដបែន ក្រោយ ពីឃើញរថយន្ដសាំយ៉ុង ធ្លាក់កាងថ្នល់ ហើយ គឺកាន់តែ បន្ថែម ល្បឿន ចូលទៅក្នុង កន្លែងការដ្ឋានដឹកដីបាត់ទៅ ប៉ុន្ដែ មួយសន្ទុះ ក៏ឃើញ តំណាងរថយន្ដបែន ចេញមុខមកដោះស្រាយជាមួយគូភាគី ចំពោះ មុខនគរបាលចរាចរផងដែរ ។ ប៉ុន្ដែ ការសម្របសម្រួលមិនត្រូវរ៉ូវគ្នាទេ។
នគរបាលដដែល ក៏បានឱ្យដឹងទៀតថា  អ្នកបើកបររថយន្ដសាំយ៉ុងមានឈ្មោះ ធូ ទី ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកោះ ខ្លូត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដ កំពត រួមជាមួយព្រូរថយន្ដម្នាក់ទៀត ។
បច្ចុប្បន្ន ដោយសារសម្រុះសម្រួលគ្នា មិនត្រូវ នគរបាលចាត់ការទៅតាមផ្លូវ ច្បាប់ ៕

Recent Posts