ភ្នំពេញៈ ក្រុមហ៊ុន ភ្នំពេញហុងដា បានដាក់បង្ហាញ រថយន្ដ ហុងដា ម៉ូដែលថ្មីៗ ស៊េរីឆ្នាំ២០១៣ ដ៏ទាក់ទាញ បំផុត ចំនួន៣ប្រភេទ គឺHonda Pilot, Honda CR-V និង Honda City នៅក្នុងពិព័រណ៍ រថយន្ដ ខ្នាតអន្ដរជាតិ ជាលើកដំបូង នៅកម្ពុជា នាមជ្ឈមណ្ឌលសន្និបាត និង ពិព័ណ៌កោះពេជ្រ ដែលប្រព្រឹត្ត ឡើង កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។
រថយន្ដ Honda Pilot ដែលនាំមកពី សហរដ្ឋអាមេរិក  ត្រូវបាន បំពាក់ដោយ បច្ចេកវិទ្យា ទំនើប ទាន់សម័យ ជា មួយនឹង ៨កៅអីស្បែកពណ៍លឿង ធំទូលាយម៉ាស៊ីនត្រជាក់ បំពាក់ដោយ បច្ចេកវិទ្យា Tri-Zone AutoClimate Control អាចឱ្យអ្នកបើកបរ និងអ្នកនៅខាងក្រោយ គ្រប់គ្រង សីតុណ្ហភាព បានទាំងខាងមុខ និងខាងក្រោយ ដោយខ្លួនឯង។ មិនត្រឹមតែ ប៉ុណ្ណោះ Honda Pilot មានបំពាក់ នូវហ្វ្រាំង សុវត្ថិភាព ABS,EBD ប្រព័ន្ធ្វ SA សម្រាប់ ទប់លំនឹង រថយន្ដ ពេលបើកបរ និងប្រព័ន្ធ HillStart Assist ជំនួយក្នុងការ បើកបរ តំបន់ភ្នំនិងខ្ពង់រាប។
ចំណែក Honda CR-V ជារថយន្ដប្រភេទ SUV ៥កៅអី មានរូបរាង ផ្លាស់ប្ដូរថ្មី សន្លាងបំពាក់នូវ បច្ចេកវិទ្យាខ្ពស់ មានភាពស៊ិចស៊ីទាន់សម័យ សមនឹងមនុស្សសម័យថ្មី។ នៅខាងមុខ បំពាក់ដោយ ប៉ាណាក្រូម៉េ និងភ្លើងមុខ ប្រភេទ HID ភ្លឺច្បាស់ល្អ តាមបែបប្រភេទរថយន្ដទំនើប និងភ្លើងពិល សុវត្ថិភាព ភ្លឺច្បាស់ក្នុងការធ្វើដំណើរ។ មានប្រព័ន្ធហ្វ្រាំង សុវត្ថិភាព ពៅព្សប្រព័ន្ធ VSA សម្រាប់ទប់ លំនឹងរថយន្ដ ពេលបើកបរ និងប្រព័ន្ធកាំមេរ៉ា មើលក្រោយ ច្បាស់ល្អងាយស្រួល សម្រាប់អ្នកបើកបរ។ ដៃចង្កូតស្បែក មានប្រព័ន្ធបញ្ជា ទៅលើ Audio ប្រពន្ធ័ កំណត់ល្បឿន បើកបរបានយ៉ាងល្អ ជាពិសេស ប្រព័ន្ធបញ្ឆេះ និងពន្លត់ម៉ាស៊ីន ដោយស្វ័យប្រវត្ដិ ដោយគ្រាន់តែ ចុចប៊ូតុង Engine Start/Stop Button តែប៉ុណ្ណោះ ដោយមិនចាំបាច់ប្រើសោរនោះទេ។
HONDA CITY បានឆ្លុះបញ្ចាំង ពីភាពទាន់សម័យ និងគុណតម្លៃ ក្នុងការធ្វើដំណើរ សម្រាប់មនុស្ស គ្រប់ៗគ្នា ជាពិសេស គឺយុវវ័យសម័យថ្មី។ មានថាមពលខ្លាំងក្លា សន្សំសំចៃខ្ពស់ ធំទូលាយទាន់ សម័យ និងមាន សុវត្ថិភាព គួរជាទីទុកចិត្ដ។ នៅផ្នែកខាងក្នុង និងកុងទ័រ ត្រូវបាន រចនាឡើង យ៉ាងស្រស់ស្អាត មានប៊ូតុង បញ្ជាសំឡេង នៅលើ ចង្កូតមាន Port សម្រាប់ប្រើ USB និង AUX ព្រមទាំងអាចប្រើ Bluetooth បានទៀតផង។
សម្រាប់រថយន្ដទាំង ៣ម៉ូដែលខាងលើ មានប្រព័ន្ធកំណត់ល្បឿនបើកបរ និងបំពាក់ដោយ ប្រព័ន្ធ ត្រួតពិនិត្យ ការបើកបរ Eco Button និង Eco Light  ដែលជួយឱ្យអ្នកបើកបរ ដឹងពីការសន្សំ សំចៃសាំង ហើយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម ទស្សនាផ្ទាល់ នៅក្នុងពិព័រណ៍ រថយន្ដអន្តរជាតិ លើកទី១ នៅកម្ពុជានេះ ៕
www.dap-news.com

Recent Posts