ភ្នំពេញ ៖ កម្លាំងគយចល័ត របស់ នាយកដ្ឋានបង្កា និងបង្ក្រាបបទល្មើសបាន ឃាត់រថយន្ដ ស៊េរីទំនើប គេចពន្ធចំនួន ៣ គ្រឿង ជាបន្ដបន្ទាប់ដែល បាននាំចូលដោយ ខុសច្បាប់ និងយកមកប្រើប្រាស់ នៅក្នុង ប្រទេសកម្ពុជា ។
យោងតាមមន្ដ្រីគយចល័ត បានឱ្យដឹង ថា រថយន្ដស៊េរីទំនើបគេចពន្ធចំនួន ៣ គ្រឿង ត្រូវបានចាប់ជាបន្ដបន្ទាប់ ហើយបើ គិតជាតម្លៃបង់ពន្ធចូលរដ្ឋ ប្រមាណជា ៧៨៧ លានរៀល ។ ប្រតិបត្ដិការចាប់ រថយន្ដស៊េរីគេចពន្ធទាំង ៣ គ្រឿងខាងលើ នេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី សំណាក់ លោក កែវ សុខឃាង ប្រធាន នាយកដ្ឋានបង្កា និងបង្ក្រាបបទល្មើស នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ ។
លោក ជូ សុផាណូ ដែលបានដឹកនាំ កម្លាំងគយចល័ត មកពីនាយកដ្ឋានបង្កានិង បង្ក្រាបបទល្មើស បានឱ្យដឹងថា រថយន្ដ ស៊េរីទំនើបគេចពន្ធទាំង ៣គ្រឿងខាងលើ នេះ រួមមាន រថយន្ដម៉ាកលុច្សស៊ីស ៥៧០ ផលិតឆ្នាំ ២០១០ ចង្កូតឆ្វេងពណ៌ទឹកមាស ចាប់បាននៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់វាលវង្ស ខណ្ឌ ៧មករា ទី២ រថយន្ដ ម៉ាក លុច្សស៊ីស ៥៧០ ផលិតឆ្នាំ ២០១១ ចង្កូតឆ្វេងពណ៌ខ្មៅ ចាប់បាននៅតាម បណ្ដោយផ្លូវឧកញ៉ា អ៊ិន ក្នុងសង្កាត់ផ្សារ កណ្ដាលទី២ ខណ្ឌដូនពេញ និងទី៣ រថយន្ដ ម៉ាក នីសាន់ ផលិតឆ្នាំ ២០០៣ ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ចាប់បាននៅចំណុចក្បែរវត្ដ ភ្នំ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
លោក ជូ សុផាណូ បានបន្ដថា រថយន្ដ ទាំង ៣គ្រឿង ស៊េរីទំនើបគេចពន្ធខាងលើ នេះបាននាំចូលដោយខុសច្បាប់ និងធ្វើ ចរាចរណ៍ ដោយមិន បានបង់ពន្ធជូនរដ្ឋនោះ ឡើយ ហើយបើគិតជាទឹកប្រាក់មានតម្លៃ ប្រមាណ ៧៨៧លានរៀល ។ បច្ចុប្បន្ន រថយន្ដស៊េរីទំនើបគេចពន្ធខាងលើនេះ ត្រូវ បានយកទៅរក្សាទុក នៅឃ្លាំងរបស់នាយក ដ្ឋានបង្កា និងបង្ក្រាបបទល្មើស ដើម្បីឱ្យ ម្ចាស់រថយន្ដចូលខ្លួនបង់ពន្ធ និងពិន័យទៅ តាមផ្លូវច្បាប់ ។
គួរកត់សម្គាល់ថា រថយន្ដស៊េរីទំនើប ទាំង ៣គ្រឿង ដែលមិនបានបង់ពន្ធជូនរដ្ឋ ខាងលើនេះ អាចនាំចូលមកធ្វើចរាចរណ៍ ក្នុងរាជធានីភ្នំពេញបាន បានបង្ហាញឱ្យ ឃើញថា ជាកំហុសរបស់សមត្ថកិច្ចពាក់ព័ន្ធ នៅតាមព្រំដែន ដែលបានអនុញ្ញាតឱ្យមាន ការលួចនាំចូលរថយន្ដគេចពន្ធទាំងនេះ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Recent Posts