កំពង់ធំ ៖ ក្រោយពីបាន ធ្វើការស្រាវ ជ្រាវ តាមជំនាញរបស់ខ្លួន រួចមក កម្លាំង នគរបាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ បាន ឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យទី៣ ពាក់ព័ន្ធនឹងសកម្មភាពចាប់រំលោភ ហើយ សម្លាប់នារីម្នាក់ នៅខាងត្បូងភូមិបន្ទាយ ចាស់ ក្នុងភូមិត្នោតជុំ ស្រុក បារាយណ៍ ខេត្ដ កំពង់ធំ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅ ។ ការចាប់ខ្លួនជន សង្ស័យទី៣ខាងលើនេះ បានធ្វើឡើងកាល ពីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៣ ស្ថិត នៅភូមិស្នាយអញ្ចិត ឃុំស្នាយអញ្ចិត ស្រុក ជុំគីរី ខេត្ដកំពត ខណៈដែលជនសង្ស័យវ័យ ក្មេងរូបនេះ គ្រោងរៀប ការប្រពន្ធនៅទី នោះ ។
អធិការរងនគរបាល ទទួលផ្នែកព្រហ្ម ទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុក បារាយណ៍ ខេត្ដកំពង់ធំ លោកស្រី ច័ន្ទ ស៊ីណា បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មានដើម អម្ពិលឱ្យដឹងថា ជនសង្ស័យ ហោ ក្រឹម ហៅ ខ្មៅ អាយុ ១៧ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ត្រូវបានសមត្ថ កិច្ចរបស់ លោក តាមស្រាវជ្រាវ ហើយ ឈានទៅដល់ការឃាត់ខ្លួន នៅខេត្ដកំពត ខណៈដែលជនសង្ស័យរូបនេះ បានលាក់ខ្លួន និងគ្រោងរៀបការ ប្រពន្ធនៅទីនោះ ។
លោកស្រី ច័ន្ទ ស៊ីណា បានបន្ដថា ជន សង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនកាលពី វេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែមីនា ដោយមានការចូលរួម សហការពីកម្លាំង សមត្ថកិច្ច ខេត្ដកំពត ។
បើយោងតាមអធិការរងរូបនេះ ជន សង្ស័យ ហោ ក្រឹម ហៅ ខ្មៅ ជាជនសង្ស័យ ទី៣ ក្នុងសកម្មភាពចាប់រំលោភនារីរង គ្រោះឈ្មោះ ឆុំ ស៊ាន់ អាយុ ២៤ឆ្នាំ រស់នៅ ភូមិបន្ទាយចាស់ ឃុំត្នោតជ្រុំ ស្រុកបារាយណ៍ ហើយត្រូវបានគេប្រទះ ឃើញសព ដេកផ្កាប់មុខនៅកណ្ដាលថ្លុក ក្របីដោយខ្លួនទទេ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោយពេលដែល ជន សង្ស័យទាំង ៣នាក់ ធ្វើសកម្មភាពចាប់ រំលោភ រួចសម្លាប់ចោល ។
ក្រោយពីមានករណីឃាតកម្ម ដ៏សាហាវ ខាងលើនេះ កម្លាំងនគរបាលស្រុក បារាយណ៍ ដោយមានការបញ្ជាពីលោកស្នង ការ បានបើកការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យទី១ ឈ្មោះ តាំង ចាន់នី កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៣ រួចហើយ បន្ដឃាត់ខ្លួនជនសង្ស័យ ទី២ ឈ្មោះ លន់ ឈឿន ហៅ ខ្មៅ អាយុ ១៧ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុក ៍បារាយណ៍ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅ មានអំពើ ឃាតកម្ម ដ៏ឃោរឃៅមួយបានកើតឡើង បន្ទាប់ពីគេបានឃើញ សពនារីឈ្មោះ ឆុំ ស៊ាន់ អាយុ ២៤ឆ្នាំ រស់នៅភូមិបន្ទាយចាស់ ឃុំត្នោតជ្រុំ ស្រុកបារាយណ៍ ដេកស្លាប់ផ្កាប់ មុខ កណ្ដាលថ្លុកក្របី បន្ទាប់ពីជនសង្ស័យ ទាំង ៣នាក់ខាងលើ បានធ្វើសកម្មភាព ចាប់រំលោភ រួចហើយសម្លាប់ចោល ។
ចំពោះជនសង្ស័យ ហោ ក្រឹម ហៅ ខ្មៅ ត្រូវបានលោកស្រី ច័ន្ទ ស៊ីណា បញ្ជាក់ថា បានបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាល ខេត្ដកំពង់ធំ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៣ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Categories:
ព័តមានជាតិ