
នៅគេហដ្ឋានសព ដែលរៀបចំពិធីបុណ្យ សពរួចជាស្រេចនោះ អ្នកយកព័ត៌មានជាតិ និងអន្តរាជាតិ ជាច្រើននាក់ បានរង់ចាំនៅទីនោះ ដើម្បីផ្តិតយក រូបភាព សព លោក អៀង សារី និងព័ត៌មាន ខណៈដែលសព អតីតរដ្ឋមន្រ្តី ការបរទេស នៅសម័យខ្មែររូបនេះ មិនត្រូវបានអ្នកកាសែត ណាម្នាក់ថត បាននោះឡើយ ពេលដឹកចេញ ពីមន្ទីរពេទ្យរុស្ស៊ី នារសៀលថ្ងៃនេះ។
សាច់ញាតិ សពលោក អៀង សារី បានឲ្យដឹងថា នៅពេលរថយន្ដដឹកសព របស់លោក អៀង សារី ចូលទឹកដី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រាប់តែ រថយន្តខូច ហើយក៏ត្រូវ ប្តូររថយន្តផ្សេង។
ជាមួយនឹងការ ដឹកសព របស់លោក អៀង សារី ទៅដល់គេហដ្ឋាននោះ ភ្លៀងដែលពីមុន បានធ្លាក់យ៉ាងខ្លាំង ខុសពីធម្មតា បានបង្អុរតិចតួច (រលឹមតិចៗ)គិតត្រឹម វេលាម៉ោង ១០៖៤០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ៕
ប្រភព៖ ដើមអម្ពិល
Categories:
ព័តមានជាតិ