តេអ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad បាននិយាយកាលពីថ្ងៃចន្ទ កន្លងទៅនេះថា គម្រោង នៃការកសាងបំពង់ឧស្ម័ន ធម្មជាតិតភ្ជាប់ពីប្រទេសអ៊ីរ៉ង់ ទៅប៉ាគីស្ថាន មិនមានអ្វីជាប់ពាក់ព័ន្ធនឹង បញ្ហាអាវុធនុយក្លេអ៊ែរនោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា លោក Ahmadinejad បានបង្ហាញការកត់សម្គាល់បែបនេះ ក្នុងពីធីបើកសម្ភោធនូវគម្រោងនៃការកសាងបំពង់ឧស្ម័ន ដែលប្រារព្ធក្នុងទី ក្រុង Chabahar ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពីសំណាក់សមភាគីរបស់លោកដែលជាប្រធា នាធិបតីប៉ាគីស្ថាន លោក Ali Zardari ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានកសាងបំពង់ឧស្ម័ន ដែលមានប្រវែង ១.៦០០គីឡូម៉ែត្រ តភ្ជាប់ពីប្រទេសអ៊ីរ៉ង់ទៅ កាន់ប្រទេសប៉ាគីស្ថាន ក្នុងនោះបំពង់ប្រវែង ៩០០គីឡូម៉ែត ត្រូវបានកសាងក្នុងទឹកដី នៃប្រទេសអ៊ីរ៉ង់៕

Recent Posts