ប្រភព ​បាន​និយាយ​ថា ​សមាជិក​អ្នក​កែទម្រង់​ម្នាក់​របស់​ការិយាល័យ​នយោបាយ​ធ្វើ​សេចក្តី​សំរេច​ របស់​ចិន ​លោក​លី យ័ន​ចាវ​ ត្រូវ​បាន​កំណត់​ថា​នឹង​ក្លាយទៅជា​អនុ​ប្រធានាធិបតី​របស់​ប្រទេស​នៅ​សប្តាហ៍ ​នេះ​ជំនួស​ឲ្យ​មន្ត្រីជាន់ខ្ពស់​និង​អភិរក្ស​ដែល​គេ​ស្គាល់​ច្រើន​ដើម្បី​ រក្សា​ត្រួតពិនិត្យ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។
ការតែងតាំង ​លោក​លី​គឺជា​សញ្ញា​ដែល​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ថ្មី​និង​ជិត​ជា​ធ្វើ ​ប្រធានាធិបតី​ លោក​ស៊ី ជិន​ពីង​ដ៏​មាន​ឥទ្ធិពល​កំពុងតែ​កើនឡើង។ ប្រភព​បាន​បន្តថា លោក​ស៊ី​បាន​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ដោយ​អតីត​ប្រធានាធិបតី​លោក​ហ្សា​ ង ហ្សេ​មីន ដ៏​មាន​ឥទ្ធិពល​ដើម្បី​តែងតាំង​ស្តេច​ក្នុង​ការ​ឃោសនា លោក​លីវ យុន​សាន ​នៅក្នុង​តំណែង នេះ។
លោក ​ហ្សា​ង​គឺជា​អំណាច​ដ៏​សំខាន់​មួយ​នៅ​ពីក្រោយ​ឆាក​នៅក្នុង​រដ្ឋការ​របស់​លោក ​ប្រធានាធិបតី​ហ៊ូ ជិន​តាវ​ដែល បាន​ចាកចេញ។ មុខតំណែង​អនុ​ប្រធានាធិបតី​គឺជា​មុខតំណែង​ជា​និមិត្តរូប។ ទោះជា​យ៉ាងណាក៏ដោយ​ក៏​មុខតំណែង​នេះ នឹង​លើក​កំពស់​ការចាប់អារម្មណ៍​ទៅលើ​លោក​លី​នោះ​ដែរ ដោយ​ផ្តល់​ឲ្យ​លោក​នូវ​តួនាទី​មួយ​នៅក្នុង​កិច្ចការបរទេស ​ហើយ​និង​ទល់​ទ្រ​លោក​ស៊ី​បន្ថែម​ទៀត​ដែល​បាន​កាន់​មុខតំណែង​កំពូល​នៅក្នុង​ គណបក្ស​និង​កងទ័ព​នៅក្នុង​សមាជិក​របស់ គណបក្ស​កុម្មុយនីស្ត​នៅក្នុង​ខែវិច្ឆិកា។
ការតែងតាំង ​លោក​លី​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​បំណង​របស់​លោក​ស៊ី​ដើម្បី​បន្ត​ការកែទម្រង់ ​ដែល​បាន​កំណត់​ដែល លោក​លី​ត្រូវបាន​គេ​ដឹងថា បាន​គាំទ្រ​នៅក្នុង​មុខតំណែង​របស់លោក​ពីមុន​ដូចជា​ការធ្វើ​ការជ្រើសរើស​ មន្ត្រី​កុម្មុយនីស្ត ដោយមាន​ការរួមបញ្ចូល​ថែមទៀត។
ការផ្លាស់ប្តូរ ​មេដឹកនាំ​នៅ​ប្រទេស​ចិន​ត្រូវបាន​ពិភាក្សាគ្នា​យ៉ាង​ម៉ត់ចត់​នៅក្នុង​ កិច្ចប្រជុំ​ដោយ​បិទទ្វារ​រវាង​មេដឹកនាំ ថ្មី​នឹង​មេដឹកនាំ​ដែល​ចាកចេញ​ឬក៏​មេដឹកនាំ​ដែល​ចូលនិវត្តន៍​ដែល​មាន​ ការព្រួយបារម្ភ​ក្នុងការ​ការពារ​ឥទ្ធិពល​របស់​ពួកគេ​និង ការពារ​ផលប្រយោជន៍​របស់​គ្រួសារ ប៉ុន្តែ​ការរុះរើ​ត្រូវតែ​ធ្វើដំណើរ​តាមរយៈ​ដំណើរ​រៀបចំ​ជ្រើសរើស​ជាពិសេស។
សភា ​ប្រជាជន​ចិន​នឹង​បោះឆ្នោត​ជ្រើសរើស​លោក​ស៊ី​និង​លោក​លី​ឲ្យ​ធ្វើជា​ ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​១៤ ខែមីនា។ លោក​លី កេ​កាង មន្ត្រី​លេខ​២​របស់​គណបក្ស​នឹង​បន្តវេន​លោក​វេន ជា​បាវ​ដើម្បី​ធ្វើជា នាយករដ្ឋមន្ត្រី​និង​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស៕

Recent Posts