ភ្នំពេញ៖ បុរស​ម្នាក់​ ជិះ​ម៉ូតូ​លឿន​ពេក ទៅ​បុក​ទ្វារ​រថយន្ត​ខាង​ឆ្វេង បណ្តាល​ឲ្យ​ដួល​បោក​នឹង​រថយន្ត​រង​របួស​ធ្ងន់ ។
គ្រោះថ្នាក់នេះ កើតឡើងនៅវេលា​ម៉ោង១ និង២០ នាទីរំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី៤ មីនា នៅចំណុច​ផ្លូវកែង១១៣កែង៣៦០ ក្នុងសង្កាត់​បឹងកេងកងទី៣ ខណ្ឌ ចំការមន ។
សាក្សីឃើញហេតុការណ៍ បានឲ្យ​ដឹងថា ម៉ូតូស៊ុយស៊ូគីនិច ពណ៌ស ជិះម្នាក់ឯង តាមផ្លូវលេខ១១៣ ពីជើងទៅត្បូង ចំណែករថយន្តម៉ាក ACURA ពណ៌ប្រផេះ ជិះគ្នា២នាក់ ជាជនជាតិបរទេស តាមលេខ៣៦០ ពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូជិះ​លឿន​ពេក ជ្រុលទៅបុកទ្វាររថយន្តខាងឆ្វេង បណ្តាលឲ្យដួលបោកនឹងរថយន្ត​រង​របួស​ធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ចំណែកម៉ូតូ និងរថយន្តជនជាតិបរទេស​ ត្រូវសមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

Recent Posts