ខេត្តបាត់ដំបង ៖ យុវសិស្សប្រុសស្រីវង្វេងសាលា
ដែលភាគច្រើនស្ថិតក្នុងវ័យជាអនីតិជនបានណាត់
ទៅជួបសំងំអោបថើបគ្នាយ៉ាងត្រេកត្រអាល នៅក្នុងអាហារដ្ឋានមួយដែលសំបូរ
ដោយក្យូសបិទបាំងជិតនៅក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច
ក្រុងបាត់ដំបង ហើយត្រូវសមត្ថកិច្ចជំនាញឆ្មក់ចូល ទៅបំបែកកាលពីព្រឹកថ្ងៃទី១១
មីនា ២០១៣ ដែលយុវសិស្សប្រុសស្រីចំនួន៧នាក់ត្រូវ បានឃាត់ខ្លួនមកសួរនាំ
និងជាង១០នាក់ទៀតបានរត់ចេញប្រសាច ។
មន្ត្រីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនបានឱ្យដឹងថា ក្រុមសិស្សប្រុស
ស្រីវ័យក្រោម១៨ឆ្នាំទាំងនោះមិនចូលសាលាទេ តែបែរជាណាត់គ្នាចូលតាមក្យូស
ដែលបិទបាំងជិតក្នុងអាហារដ្ឋានមួយយីហោ «ស្ពានជួបជុំ»
ស្ថិតក្នុងភូមិ-សង្កាត់ខាងលើ ដែលម្ចាស់ហាងជាមន្ត្រីយោធាម្នាក់ឈ្មោះម៉ាន់
សូនី អាយុ៣៧ឆ្នាំ ។
ស្ថិតក្នុងឯកសណ្ឋានសិស្សពួកគេបានអោបថើបគ្នាយ៉ាងរមូលសួតនៅតាមក្យូសទាំងនោះ
ដោយគ្មានការអើពើពីម្ចាស់ហាងឡើយ ។
ប៉ុន្តែសមត្ថកិច្ចបានចុះបង្ក្រាបភ្លាមៗក្រោយពីមានការផ្តល់ព័ត៌មានអំពីការប្រព្រឹត្តអំពើអាសរបស់ក្រុមយុវជនសិស្សអាវាសែទាំងនេះ
ហើយឃាត់ខ្លួនចំនួន៧នាក់ ក្នុងនោះមានប្រុស៤នាក់
រីឯជាង១០នាក់ទៀតរត់បាតជើងសព្រាតចេញពីក្យូស
និងម្ចាស់ហាងក៏ត្រូវឃាត់ខ្លួនយកមកកាន់ស្នងការដ្ឋានដើម្បីសាកសួរផងដែរ ៕
Categories:
ព័តមានជាតិ