ប៉ូលីសសាធារណៈរដ្ឋ Dominican បានរាយការណា៍ថាបេក្ខនារីដែលបានឈ្នះពាន់រង្វាន់ដែលមាន ប្រជាប្រិយភាពបំផុត American Idol ត្រូវបានឃាត់ខ្លួននិងជាប់ចោទពីបទរត់ពន្ធថ្នាំញៀន។ ក្រុមប៉ូលីសបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា បេក្ខនារីឈ្នះពាន់រង្វាន់លើការសម្ដែងទេពកោសលក្នុងកម្មវិធីទូរទស្សន៍American Idolដែលត្រូវបានមនុស្សរាប់ពាន់នាក់ក្នុងប្រទេសកំណើត របស់នាងសារធារណៈរដ្ឋDominicanគាំទ្រយ៉ាងខ្លាំងនោះត្រួវបានចោទប្រកាន់ពីបទចរាចរថ្នាំញៀនខុសច្បាប់បន្ទាប់ពីប៉ូលីសបានរកឃើញសារធាតុហេរ៉ូអ៊ីនញាត់ចូលក្នុងកែងស្បែកជើង របស់នាង។
លោក Frank Duran ប្រធានការិយាល័យផ្នែកត្រួតពិនិត្យគ្រឿងញៀនរបស់ទីក្រុង Santiagoបាននិយាយថា MarthaHeredia ត្រួវបានចាប់ខ្លួននៅយប់ថ្ងៃព្រហស្បត្តិនៅពេលដែលនាងបម្រុងនឹងឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុង ញូ យ៉ក។ លោកបានបន្ទែមទៀតថា ប៉ូលីសបានរកឃើញហេរ៉ូអ៊ីនចំនួន ២.៩ ផោន (ស្មើប្រមាណជា ១.៣១៥៤២គីឡូក្រាម) ដែលញាត់នៅក្នុងកែងស្បែកជើងទាំងបីគូរបស់នាងដែលទុកក្នុងវាលីខោអាវរបស់នាង។មិនត្រឹមតែប៉ុណ្ណោះប៉ូលីសក៏បានយកនាងទៅពិនិត្យជាមួយកាំរស្មីXបន្ថែមដើម្បីឱ្យដឹងកាន់តែ ច្បាស់ថាតើនាងមានលាក់គ្រឿងញៀនក្នុងខ្លួនរបស់នាងថែមទៀតឬក៏អត់ប៉ូលីសបាននិយាយថាការត្រួតពិនិត្យកាំរស្មីXមិនបានបង្ហាញថាមានគ្រឿងញៀនត្រួវបានលាក់ទុកបន្ថែមក្នុងខ្លួននាងទៀតនោះទេ។
លោកDuranបានមានប្រសាសន៍ថាប៉ូលីសបានសួរនាងឱ្យបញ្ចាក់ពីមូលហេតុថាតើនាងបានធ្វើជាអ្នករត់ពន្ធថ្នាំញៀនឱ្យក្រុមចរាចរគ្រឿងញៀនខុសច្បាប់។ប្រសិនបើនាងត្រូវបានកាត់ទោស នាងអាចជាប់ពន្ធធានាគារជាង ១០ ឆ្នាំ។ តារាAmerican Idol វ័យ ២២ ឆ្នាំម្នាក់នេះត្រួវបានក្លាយជាតារាមានប្រជាប្រិយភាពក្នុងសាធារណៈរដ្ឋ Dominican បន្ទាប់ពីនាងបានឈ្នះពាន់រង្វាន់ក្នុងការប្រកួតវគ្គជម្រុះចុងក្រោយក្នុងកម្មវីធី American Idol ឆ្នាំ ២០០៩។

តារាពានរង្វាន់ American Idol
Categories:
ព័តមានអន្តរជាតិ