បន្ទាប់​ពី​មាន​ដំណឹង​ជុំវិញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ Ubuntu OS សម្រាប់បំពាក់​នៅ​លើ​ smartphone  មួយ​រយៈ​កន្លង​មក ឥឡូវ​ក្រុមហ៊ុន​ Canonical បាន​ប្រកាស​ OS ថ្មី​នេះ​ សម្រាប់​ដំណើរការ​នៅ​លើ Tablet។
Tablet Ubuntu ថ្មី​នេះ​មាន​ការ​រចនា interface ស្រស់​ស្អាត​ ជា​មួយ​ទំហំ​អេក្រង់​ធំ​មាន multi-touch។ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ មាន​មុខងារ “Savvy Search” ដែល​នឹង​ជួយ​ក្នុង​ការ​ស្វែងរក​ផ្សេងៗទាំង​ online និង offline ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ក្រៅ​ពី​មាន​មុខងារ​សម្រាប់​ស្វែងរក​ទីតាំង OS ថ្មី​នេះ​មាន​កម្មវិធី​សម្រាប់​​គ្រប់គ្រង app, ផ្ដល់​សារ​ផ្សេងៗ “notification” ដើម្បី​ឱ្យ​អ្នក​ប្រើ​បាន​ដឹង​ជា​ដើម។
Ubuntu ក៏​បាន​ផ្ដល់​ឱ្យ tablet មាន​សមត្ថភាព​ការងារ​ខ្ពស់ អាច​ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​មួយ​មុខងារ​ឈ្មោះ​ថា “Multi-tasking Mojo”។ អ្វី​ដែល​គួរ​កត់​សំគាល់​ទៀត​នោះ គឺ​ថា OS ថ្មី​នេះ​បាន​បន្ថែមសិទ្ធិ​អាច​ឲ្យចូល​ប្រើ​ដោយ user ច្រើន​បាន ដែល​​រួម​មាន​ទាំង “guest” user ទៀត​ផង។
ចំណែក smartphone ដែល​ដំណើរការ​ដោយ Ubuntu OS ក៏​នឹង​ចេញ​នៅ​ខែ​តុលា​ខាង​មុខ​ដែរ ព្រោះ​នេះ​ជា​សំដី​របស់​លោក Mark Shuttleworth ដែល​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Canonical Ltd ដែល​បាន​ប្រាប់​ទៅ​សារព័ត៌មាន The Wall Street Journal ថ្មីៗ​នេះ។

រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ tablet ថ្មី​ដែល​ប្រើ Ubuntu នេះ​មាន​លទ្ធភាព​អាច​ស្រូប​ទាញ​ចំណែក​ទីផ្សារ smart device ដែល​កំពុង​ដំណើរការ​ជា​មួយ OS ល្បី​ៗ​ដូច​ជា iOS, Android ក៏​ដូច​ជា Windows Phone 8 សព្វ​ថ្ងៃ​កម្រិត​ណា​ដែរ?

Recent Posts