ញូដេលី៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា មនុស្ស ១៨នាក់បានស្លាប់ និង ជាង ២០នាក់រងរបួស បន្ទាប់ពីផ្សាលក់ ក្រដាស និង ផ្លាស្ទីក ខុសច្បាប់បានឆាបឆេះនៅទីក្រុងកុលកាតា ភាគខាងកើតប្រទេសឥណ្ឌា ក្នុងពេលតែ មួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ នៅថ្ងៃពុធនេះ។ នេះបើតាមការផ្តល់ព័ត៌មានពីមន្ត្រី យោធានៅតំបន់កើតហេតុខាងលើ។
ចំពោះមនុស្សស្លាប់ទាំង ១៨នាក់នោះ គឺស្ថិតនៅក្នុងផ្សាដែលបានឆេះមានឈ្មោះថា ស៊ឺរីយ៉ា សេន កម្ពស់ ៦ជាន់។ ផ្សានោះបានឆាបឆេះយ៉ាងខ្លាំង នៅវេលាម៉ោង ៣ និង ៥០នាទីទៀប ភ្លឺ ពេលវេលានៅក្នុងតំបន់ ហើយចំនួនមនុស្សស្លាប់ និង របួសត្រូវបានគេរាយការណ៍ថា អាច នឹងមានការកើន ឡើងបន្ថែមទៀត។ ដោយឡែកមនុស្សរងរបួសទាំងឡាយត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរជិតតំបន់នោះរួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថារថយន្តពន្លត់អគ្គិសភ័យ ជិត ៣០គ្រឿងបានចំណាយពេលជាង ៣ម៉ោង ទើបអាចពន្លត់អគ្គិសភ័យនោះបាន ដោយក្រុមសង្គ្រោះ ទាំងអស់បានព្យាយាមរុលចូលក្នុង អគារដែលបានពន្លត់ភ្លើងឆេះរួច ដើម្បីស្វែងរកក្រែងលោមានសាកសពដែលត្រូវភ្លើងឆេះ បន្ថែមទៀត។ ចំពោះ មន្ត្រី ទទួលបន្ទុកពន្លត់អគ្គិសភ័យនៅរដ្ឋ ប៊េងហ្គាល នោះបានអះអាង ប្រាប់ទូរទស្សន៍ឥណ្ឌាជាច្រើនថា ទីផ្សានោះជាទីផ្សារ ខុសច្បាប់ដែលអ្នកលក់ ដូរបានប្រើប្រាស់ ការទិញទឹកចិត្តមន្ត្រីក្នុងតំបន់។ មូលហេតុដែលនាំឲ្យឆាបឆេះនៅ មិនទាន់មានការបញ្ជាក់នោះទេ គ្រាន់តែការសន្និដ្ឋាន តំណាក់ កាល ដំបូងឲ្យដឹងថា ផ្សានេះជាផ្សាលក់ក្រដាស និង ផ្លាស្ទីក ដែលជាវត្ថុធាតុងាយនឹង បង្កចំហេះជាទីបំផុត។

Categories:
ព័តមានអន្តរជាតិ