ប្រភពពីអ្នកគ្រប់គ្រងក្រុមហ៊ុន Samsung បានបញ្ជាក់ថា ម៉ាស៊ីន tablet Galaxy Note 8.0 នឹងត្រៀម ចេញលក់ឆាប់ៗ នេះ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ជំហ៊ានដំបូង គឺដាក់លក់ នៅលើទីផ្សារអឺរ៉ុប នៅចុងខែ ៣ ជាមួយ នឹងតម្លៃ 359 Euro សម្រាប់ Version មាន Wi-Fi និង តម្លៃ 449 Euro សម្រាប់ន្ថែមការភ្ជាប់ប 3G ។
បើប្រៀបធៀបទៅ នឹង iPad mini គឺ Galaxy Note 8.0 មានតម្លៃខ្ពស់ជាង។ ជាក់ស្តែង tablet ប្រភេទតូចរបស់ Apple ដែលបានដាក់លក់ នៅលើទីផ្សារអឺរ៉ុប គឺមានតម្លៃតែ 329 Euro និងប្រភេទ ដែលមានភ្ជាប់ 3G គឺមានតម្លៃ 429 Euro ។
លក្ខណៈ និងបច្ចេកទេសសំខាន់របស់ Galaxy Note 8.0 រួមមានអេក្រង់ Super Clear LCD 8 inch, រ៉េសូលុយសិន 800x1.280 pixel, អង្គប្រតិបត្តិការណ៍ Exynos 4412 quad-core ល្បឿន 1.6GHz, RAM 2GB និងមានរន្ធប្រភេទ microSD អាចបន្ថែមបានដល់ទៅ 16/32GB, កម្រិតកាមេរ៉ាទំហំ 5 មេហ្គាភិចសែល សម្រាប់ខាងក្រោយ និងខាងមុខ 1.3 មេហ្គាភិចសែល, ចំណុះថ្ម 4,600 mAh, ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ។
Samsung Galaxy Note 8.0 គ្រោង នឹងបង្ហាញជាផ្លូវការ ក្នុងព្រឹត្តិការណ៍ "Mobile World Congress 2013" ខាងមុខនេះ៕

Categories:
ផ្សេងៗ,
ព័តមានអន្តរជាតិ