ក្រុង សេអ៊ូលៈ ក្រុមហ៊ុន LG Electronics កាលពីថ្ងៃចន្ទ
បានបង្ហាញទូរស័ព្ទដៃទំនើបស៊េរីចុងក្រោយបំផុតរបស់ខ្លួន
ដែលមានពណ៌អេក្រង់ខ្ពស់ជាងមុន។
ការដាក់បង្ហាញនេះធ្វើឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយគូ
ប្រកួតប្រជែងនានាដូចជាក្រុមហ៊ុន Samsung ជាដើម។
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ បានឲ្យដឹងថា
ទូរស័ព្ទម៉ាក Optimus G Pro ដែលជាស៊េរីចុងក្រោយបំផុតនៃស៊េរី
Optimus G និងជាទូរស័ព្ទដៃទំនើបទីមួយដែលមានអេក្រង់ full
high-definition (HD)
នឹងដាក់លក់ក្នុងទីផ្សារក្នុងកូរ៉េខាងត្បូងនៅថ្ងៃពុធសប្តាហ៍
នេះ។
ទូរស័ព្ទថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android
មានបណ្តោយប្រវែង៥,៩៨អ៊ិញ និងទទឹងប្រវែង៧,៦អ៊ិញ។ ទូរស័ព្ទ Optimus G
Pro នឹងត្រូវដាក់លក់នៅប្រទេសជប៉ុន
និងអាមេរិកខាងជើងនៅត្រីមាសទីពីរឆ្នាំនេះ។
លក្ខណពិសេសរបស់ ទូរស័ព្ទ Optimus G Pro គឺមានអេក្រង់ទំហំ៥,៥អ៊ិញ
ដែលមានពណ៌ចំនួន២លានភិចសែល
ឬស្មើនឹងពីរដងនៃទូរស័ព្ទដែលមានអេក្រង់ HD
ធម្មតាដែលនឹងជួយផ្តល់ពណ៌រូបភាពច្បាស់និងភ្លឺជាងមុន។
ក្រុមហ៊ុនផលិតឧបករណ៍ចល័តក្នុងពិភពលោកនានា ដូចជា ក្រុមហ៊ុន HTC
របស់កោះតៃវ៉ាន់ ក្រុមហ៊ុន Sony របស់ជប៉ុននាពេលថ្មីៗនេះ
បានដាក់បង្ហាញទូរស័ព្ទជាច្រើនម៉ូដែលដែលមានអេក្រង់ full HD
ដែលអេក្រង់នេះភាគច្រើនប្រើប្រាស់សម្រាប់ទូរទស្សន៍ដើម្បីបង្កើន
ភាពប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទដៃទំនើបដែលពោរពេញទៅដោយការ
ប្រកួតប្រជែងនេះ។
ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃទំនើប
និងឧបករណ៍ចល័តដទៃទៀតក៏ត្រូវបានរំពឹងថានឹងដាក់បង្ហាញទូរស័ព្ទ
ម៉ូដែលស៊េរី Galaxy S របស់ខ្លួនដែលអេក្រង់ full-HD
ជាច្រើនទៀតផងដែរ។
ក្រុមហ៊ុន LG បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«ជាមួយនឹងទូរស័ព្ទដែលមានទំហំកាន់តែធំ
មុខងារគំហើញរបស់វាកាន់តែមានសារៈសំខាន់។
សមត្ថភាពបង្ហាញរូបភាពកាន់តែច្បាស់ គឺជាសារៈសំខាន់បំផុត»។
ក្រុមហ៊ុន LG
បានតស៊ូជាច្រើនឆ្នាំក្នុងទីផ្សារទូរស័ព្ទដៃទំនើបដែលកំពុងស្ទុះ
ងើបយ៉ាងឆាប់រហ័សនេះ ដែលទូរស័ព្ទស៊េរី Optimus
របស់ខ្លួនស្ថិតក្នុងលំដាប់ក្រោយទូរស័ព្ទiPhoneនិងGalaxy S៕
Categories:
ផ្សេងៗ,
ព័តមានអន្តរជាតិ