ក្រុមហ៊ុន LG បានប្រកាស ពីភាពជោគជ័យថ្មីមួយ ក្នុងការចេញលក់ ទូរស័ព្ទ Smartphone L Series ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ដែលបានបញ្ចេញលក់ អស់ចំនួន ១០ លានគ្រឿង ក្នុងរយៈពេល ២ខែដំបូង ហើយកើនឡើងដល់ចំនួន១៥ លានគ្រឿង កាលពី ពេលថ្មីៗនេះ ។
ទូរស័ព្ទស៊េរី L ទាំងនោះ រាប់ចាប់ពីស្មាតហ្វូនស៊េរី LG Optimus L3 L5 L7 និងចុងក្រោយគឺ L9 ។ ដោយ ឡែក ចំពោះទូរស័ព្ទម៉ូដែល L Series II ដែលមានប្រភេទដូចជា LG Optimus L3 II, L5 II, និង LG Optimus L7 II និងប្រកាសផ្សព្វផ្សាយ នៅ Mobile World Congress នៅចុងខែនេះ។
LG Optimus L Series ដែលមានការពេញនិយម នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើបច្ចេកវិទ្យាថ្មីដែលបំពាក់ ក្នុងទូរស័ព្ទ និងមានតម្លៃសមរម្យ ហើយអតិថិជនអាច រកជាវនៅតាមហាងទូរស័ព្ទនានា ឬនៅ LG Brand Shop រាជធានីភ្នំពេញ ដែលនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ។ ទូរស័ព្ទទំនាក់ទំនង 023 888 199 និងនៅ LG Brand Shop សាខាក្រុងសៀមរាប ដែលនៅបណោ្តយផ្លូវ សម្តេចទេពវង្ស ដែលមានទូរស័ព្ទ ទំនាក់ទំនង 063 966 199 ៕
Categories:
ព័តមានអន្តរជាតិ