KTH Premium Power Mall គឺជាផ្សារទំនើប ទើបនឹងបើកថ្មី ក្នុងផ្ទៃក្រឡា 1200 ម៉ែត្រការ៉េ មានទីតាំង តាម បណ្តោយ មហាវិថី ម៉ៅសេទុង ដែលអតិថិជន អាចស្វែងរក ផលិតផល អេឡិចត្រូនិក ម៉ាកល្បីៗ គុណភាពខ្ពស់ ជាច្រើនជុំវិញ ពិភពលោក។
អតិថិជនដែលបាន អញ្ជើញមកផ្សារទំនើប KTH Premium Powermall នឹងរីករាយ ក្នុងការ ជ្រើសរើស ផលិតផលម៉ាកល្បីៗ ជា ច្រើនជុំវិញពិភពលោក ដូចជា Nokia, Canon, Electrolux, Samsung, Bose, Haier, Lenovo, X-Box និងម៉ាកល្បីៗ ជាច្រើនទៀត ។ នៅផ្សារទំនើប KTH Premium Powermall បាន បង្កើតនូវ ភាពច្នៃប្រឌិតថ្មីៗ ជាច្រើនដូចជា បរិវេណ “Experience Area” សម្រាប់ អតិថិជន សាកល្បង ប្រើប្រាស់ ផលិតផលថ្មីៗ និងបរិវេណPower Mall Studio សម្រាប់បង្ហាញអតិថិជន អំពីវិធីប្រើ ប្រាស់ ផលិតផល និងការផ្តល់នូវ រាល់ដំណោះស្រាយ 360 ដឺក្រេ ដើម្បីជួយដល់ អតិថិជន ស្វែងយល់ អំពីបច្ចេកវិទ្យា។
Nokia គឺជាក្រុមហ៊ុន ផលិតទូរស័ព្ទ ចល័តដ៏ធំជាងគេមួយ ក្នុងពិភពលោក បាននិងកំពុង បន្តការព្យា យាម ទៅតាមការប្តេជ្ញា របស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង មនុស្ស។ Nokia មានគោលបំណង ជួយឲ្យមនុស្ស យល់ច្បាស់ អំពីបច្ចេកវិទ្យា មិនថា ពួក គាត់កំពុង ប្រើបច្ចេកវិទ្យា រួមជាមួយសេវា កម្មផ្ទាល់ខ្លួនខ្ពស់ យ៉ាងណានោះទេ។ តាមរយៈទូរស័ព្ទ Nokia រាប់ចាប់ពីទូរស័ព្ទ ចល័តធម្មតា រហូត ដល់ទូរស័ព្ទ Smartphone និងកុំព្យូទ័រចល័តដ៏ទំនើប មនុស្សនៅតែអាច ទំនាក់ទំនងគ្នាទៅវិញទៅមក បាន ជាប្រចាំថ្ងៃ។
Nokia គឺជាដៃគូជាមួយ ក្រុមហ៊ុន KTH (K. Thong Huot Telecom Co., Ltd) ដែលបាន បើកអគារ ពិព័រណ៍ផលិតផលថ្មីបំផុត របស់ខ្លួន នៅផ្សារទំនើប KTH Premium Power Mall ក្នុង រាជធានីភ្នំពេញ។ ស្ថិតនៅលើផ្ទៃក្រឡា 50 ម៉ែត្រការ៉េ អគារពិព័រណ៍ Nokia ថ្មីនេះ បំពាក់ទៅដោយ គ្រឿងសង្ហារិម ដ៏ល្អវិចិត្រ ដើម្បីតាំងបង្ហាញទូរស័ព្ទ Nokia និងឧបករណ៍បំពាក់ បន្ថែមរបស់ Nokia ជាច្រើនទៀត។ ទូរស័ព្ទស៊េរីថ្មីៗ ត្រូវបានតាំងបង្ហាញ ទៅតាមលំដាប់ ម៉ូដែលនីមួយៗ ដើម្បីផ្តល់ ឱកាស ឲ្យអតិថិជន អាចសាកល្បង ប្រើប្រាស់ ផលិតផលមុនពេល សម្រេចចិត្តទិញ។
នៅក្នុងឱកាស បើកសម្ពោធ អគារពិព័រណ៍ Nokia ថ្មីនេះ លោក Jerry Manusនាយកគ្រប់គ្រង Nokia ប្រចាំ នៅប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា “យើងបានទទួលនូវការឆ្លើយតប ល្អៗ ជាច្រើនពី អតិថិជន ចំពោះទូរស័ព្ទ Nokia Ashaនិងទូរស័ព្ទស៊ីម 2 ជាច្រើនទៀត។ យើងមាន បំណង ចង់បង្កើន បទពិសោធន៍ និងផ្តល់គុណតម្លៃ បន្ថែមលើសេវាកម្ម ជាច្រើនដូចជា ការស្វែងយល់ ពីផលិតផល ការ បង្ហាញផលិតផល Nokia សុទ្ធល្អ និងការកម្សាន្ត ផ្នែកតន្រ្តីវីដេអូ។ ការបើក អគារពិព័រណ៍ Nokia នេះ គឺជាសក្ខីភាពបញ្ជាក់ អំពីការប្តេជ្ញាចិត្ត របស់យើង ចំពោះអតិថិជន ទាំងអស់ ក្នុងព្រះរាជាណាចក្រ កម្ពុជា”។
លោកស្រី Siriporn Nimtiparat នាយកប្រតិបត្តិក្រុមហ៊ុន KTH Telecom Co., Ltd បានមាន ប្រសាសន៍ថា "ផ្សារទំនើប KTH Premium Power Mall ផ្តល់ជូនអតិថិជនកម្ពុជា នូវផលិតផល អេឡិចត្រូនិក ម៉ាកល្បីៗ ជាច្រើនជុំវិញពិភពលោក។ យើងមានសេចក្តី សោមនស្សបំផុត ក្នុងការធ្វើ ជាដៃគូ ជាមួយ Nokia ដើម្បី នាំមកនូវបទពិសោធន៍ដ៏សម្បូរបែប ជូនអតិថិជននៅ ក្នុងផ្សារទំនើប របស់យើង។ បច្ចុប្បន្ន អតិថិជន បាន ផ្តល់តម្លៃទៅលើ ការយល់ដឹងអំពី ផលិតផល ក៏ដូចជា បទពិសោធន៍ ដ៏គួរឲ្យចងចាំ ដែលអាចជំរុញ ឲ្យពួកគាត់ ជ្រើសរើសផលិតផល ដ៏ត្រឹមត្រូវសម្រាប់ បែបផែនជីវិត របស់ពួកគាត់ ហើយអគារពិព័រណ៍ Nokia បានផ្តល់នូវល័ក្ខខ័ណ្ឌ ពិសេសទាំងពីរនេះ ជូនអតិថិជន"៕

Recent Posts