ពាក្យចចាមអារាម ដែលថា Apple នឹងបង្ហាញផលិតផលថ្មី ផ្តោតសំខាន់ទៅលើ iPad នៅក្នុងខែ ៣ និង ខែ ៤ នោះ អាច នឹងជាការពិត។ នេះបើយោងតាមការវិភាគបស់ក្រុមហ៊ុនស្រាវជ្រាវ Piper Jaffray ។តាមការស៊ើបអង្កេតរបស់ក្រុមហ៊ុនវិនិយោគ Piper Jaffray បានឲ្យដឹងថា Apple នឹងរៀបចំព្រឹត្តិការណ៍ កំឡុងខែ ៣ និងខែ ៤ ខាងមុខ។ ព្រឹត្តិការណ៍នេះ បើតាមការវិភាគរបស់ Gene Munster នៃក្រុមហ៊ុន Piper Jaffray បញ្ជាក់ថា ជាឪកាស សម្រាប់ Apple ប្រកាសពីគម្រោងរចនា iPad ឡើងវិញ។ ទន្ទឹម នឹងនេះ iPad Mini ក៏ នឹងត្រូវបង្ហាញកំណែថ្មីផងដែរ។ដោយ Apple តែងតែរៀបចំរាល់ព្រឹត្តិការណ៍សំខាន់ៗ នៅនានិទាឃរដូវ (ព្រឹត្តិការណ៍ ដែលរៀបចំឡើង ១១ លើកមុន ភាគច្រើនជាផលិតផលរបស់ Apple ដែលរៀបចំឡើង ក្នុងនិទាឃរដូវ ចាប់តាំងពីការបង្ហាញ iPhone 3GS មក)។Gene Munster មានជំនឿថា ព្រឹត្តិការណ៍សំខាន់ ដែល នឹងរៀបចំខាងមុខនេះ គឺក្នុងបំណងបង្ហាញ ពីការផលិត iPad ឡើងវិញ និងការណែនាំ iPad Mini ជំនាន់បន្ទាប់ ដោយបំពាក់អេក្រង់ retina ។Gene Munster បញ្ជាក់បន្ថែមទៀតថា ជាទូទៅ ដើម្បីបង្ហាញផលិតផលថ្មី ម្តងៗ Apple ត្រូវចំណាយពេលជាមធ្យម គឺ ១២៣ ថ្ងៃ ឬយឺតបំផុតគឺ ២១៦ ថ្ងៃ ហើយនេះគឺជាពេលវេលា ដែលការបង្ហាញ iPad 2 (កាលពីខែ ០៣/២០១១) រហូតដល់ការបង្ហាញ iPhone 4S (កាលពីខែ ១០/២០១១)។ ដូច្នេះ បើតាមការព្យាកររបស់ Munster ដែល Apple នឹងបង្ហាញផលិតផលថ្មីនោះ គឺអាច នឹងធ្វើឡើង នៅខែ ៣ ឬខែ ៤ ខាងមុខនេះ។ ចំណែក Tivi Apple អាច នឹងត្រូវរង់ចាំរហូតដល់ខែ ០៦ ឯណោះ៕